ភ្នំពេញ ៖ សមត្ថកិច្ចអង្គភាព ប្រឆាំងអំពើពុករលួយ ឬ ACU កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូនខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និង លោកវរសេនីយ៍ឯក កែវ ណារុន ជាមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធកនឹង ករណីរំលោភយកដី ព្រៃលិចទឹកដី ជាង២០០០ ហិកតា នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើជាកម្មសិទ្ធិ និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពួកគេ។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា នៅក្នុងករណីនេះ ជនសង្ស័យទាំង២នាក់ ត្រូវបានជាប់ចោទ ពីបទ: ការទន្រ្ទានកាន់កាប់ដីធ្លីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខ្លួន និង អាចប្រឈមនឹងការជាប់គិក នៅក្នុងពន្ធនាគារ ក្នុងម្នាក់ៗ យ៉ាងតិច ៥ ឆ្នាំ ៊ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ឋភាព។
ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ និង អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន ដោយអនុវត្ត តាមដីការបស់តំណាងអយ្យការ កាលពីថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ ជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ និង រំលោភយកដីព្រៃលិចទឹក ជាង២០០០ ហិកតា នៅក្នុងតំបន់បឹងទន្លេសាប។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ កំពុងតែត្រូវបាន សាកសួរ នៅតែឯ សាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

