ភ្នំពេញ ÷ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពគំ.រាមនិងចាប់រំ.លោភសេព.សន្ថវៈទៅលើក្មេងស្រីអាយុ១០ ឆ្នាំ បានសម្រេច៤ដងនៅក្នុងខ្ទម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលស្ថិត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ខ្មៅ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ដោយយោងតាមការបញ្ជាក់ពីបងស្រីម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយរូបគាត់មើលឃើញក្មេងស្រីរងគ្រោះខាងលើ មានអាការដូចមិនស្រួលខ្លួន រូបគាត់ក៏បានឃាត់ក្មេងស្រីរូបនោះ និងលួងលោមសាកសួរថាក្មួយកើតអី បានជាដើរមិនរួច ហើយត្បៀតជើងអញ្ចឹង ក្រោយមកក្មេងស្រីក៏បានសារភាពប្រាប់ត្រង់ថា រូបនាងត្រូវជនសង្ស័យធ្វើសកម្មភាពរំ.លោភទៅលើរូបនាង បានសម្រេច៤ដង ហើយគំ.រាមមិនឲ្យទៅនិយាយប្រាប់នរណានោះទេ។ ឮដូចនេះបងស្រីរូបនោះ ក៏បានប្រាប់ទៅឪពុកម្តាយក្មេង រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ធ្វើការសាកសួរ ទៅលើឪពុកម្ដាយ រួចនាំក្មេងស្រី ទៅចង្អុលបង្ហាញទីតាំងកន្លែង ដែលជនសង្ស័យធ្វើសកម្មភាពរំ.លោភទៅលើរូបនាង ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីមានវិធានការចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ ៖ សា មេត




