Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ ២០២២ ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកា បន្តការងារអន្តរាគមន៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

spot_img

ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ជំនួសមន្រ្តីដែលចូលនិវត្តន៍ សម្រាប់ឆ្នាំ២០២២ ដើម្បីសន្សំថវិកា សម្រាប់ជួយអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ខណៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្ញើជូនរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ករណីការផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ ២០២២ ដោយយោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២១ លើលិខិតលេខ ៨២១៩ សហវ ចុះថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកា បានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ ផ្នែកសុខាភិបាល និងសង្គម ក្នុងបរិការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, តាមចំណារឯកភាពដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២១ លើលិខិតលេខ ៨២១៩ សហវ ចុះថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចជាគោលការណ៍ដ៍ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម៖

(១)- មិនអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃ ដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាល ដែលនឹងអាចមានគោលការណ៍ដោយឡែក ផងដែរ។

(២)- រក្សាកម្រិតបៀវត្សមន្ត្រីរាជការស្មើនឹងឆ្នាំ ២០២១ ដដែល ប៉ុន្តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្ស តាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ ២០២២ តែមិនអនុញ្ញាតឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ ២០២១ នោះទេ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×