Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិពីវាលស្មៅវាយកូនហ្គោលជាលើកដំបូង បន្ទាប់ពីខកខានមួយរយៈ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានបង្ហាញវត្តមានជាថ្មីនៅលើវាលស្មៅវាយកូនហ្គោល ក្រោយខនខានមួយរយៈកន្លងទៅ ដោយសារបញ្ហាជំងឺកូវីដ-១៩រីករាលដាលនៅកម្ពុជា ដោយថ្ងៃនេះ សម្ដេចលើកឡើងថា មកស្ដារកាយសម្បទាលេងកីឡាវាយកូនហ្គោលជាលើកដំបូង បន្ទាប់ពីសម្រាកយូរ ដោយសារទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមបណ្តាញ Facebook លើការរបស់ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះវាយកូនគោលជាលើកដំបូង ក្រោយខកខានដោយសារកូវីដ-១៩មួយរយៈពេលកន្លងមក, សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ក្រោយបើកប្រទេសឡើងវិញបន្ទាប់ពីកូវីដ-១៩បានធូរស្រាល»។

គួរកត់សម្គាល់ថាថា ក្រោមដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម បានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលយ៉ាងច្រើន រហូតដល់បើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ហើយសម្តេចតេជោក៏មានឱកាសចេញទៅលេងកីឡាឡើងវិញផងដែរ៕ ពិសិដ្ឋ CEN

×