Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាថមថយគ្រាន់បើ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦នាក់ ស្លា.ប់ ២នាក់, ខណៈនៅជុំវិញពិភពលោកអ្នកឆ្លងជំងឺនេះកើនដល់ជាង ២៧៤លាននាក់

ភ្នំពេញ ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ឲ្យដឹងនៅថ្ងៃទី-១៩ ខែធ្នូ ឆ្នាំ២០២១ នេះថា ក្រុមគ្រូពេទ្យជំនាញបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៦នាក់ទៀត ខណ:អ្នកជំងឺចំនួន ១០នាក់មុនៗ ត្រូវបានព្យាបាលជាសះស្បើយ និងមានអ្នកស្លា.ប់ថ្មីចំនួន ២នាក់ (ក្នុងនោះ១នាក់ អត់បានចាក់វ៉ាក់សាំង)។

ចាប់តាំងពីផ្ទុះការឆ្លងជំងឺកូវីដ-១៩ក្នុងខែមករា ឆ្នាំ២០២០មក កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤១៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៧៩២នាក់, អ្នកស្លា.ប់បានកើនដល់ចំនួន ៣,០០៥នាក់។

ដោយឡែក ងាកទៅជុំវិញពិភពលោកវិញ គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧៤, ៥៣៦,៧១៧នាក់ហើយ, ក្នុងនោះអ្នកស្លា.ប់មានចំនួន ៥,៣៦៦,៥១៦នាក់ និងត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ២៤៦,៣៣៤,១១០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវទាំងចំនួនអ្នកឆ្លង និងចំនួនអ្នកស្លា.ប់ថ្មី នៅតែកើនឡើងច្រើន។

សហរដ្ឋអាមេរិក ជាប្រទេសមានចំនួនអ្នកឆ្លង និងស្លា.ប់ដោយសារជំងឺកូវីដ-១៩ច្រើនជាងគេ លំដាប់លេខ១, លំដាប់លេខ២ ប្រទេសឥណ្ឌា, លំដាប់លេខ៣ ប្រទេសប្រេស៊ីល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×