ភ្នំពេញ៖ យុវជន ចំនួន ២នាក់ ត្រូវបានក្រុមចោរប្រដាប់អា.វុធកាំ.ភ្លើងខ្លី ចំនួន ៣នាក់ ជិះម៉ូតូដេញតាមធ្វើសកម្មភាពបា.ញ់ប្រ.ហារ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច។
ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានរៀបកងកម្លាំងអន្តរាគមន៍ពិសេសថ្មី និង ផែនការថ្មី ដើម្បីបង្ក្រាបបទល្មើស ឆ.ក់ ប្ល.ន់។ នៅយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការខណ្ឌចេញល្បាតពួនស្ទះបង្ក្រាបក្រុមចោរប្រដាប់អា.វុធកាំ.ភ្លើងខ្លីជិះម៉ូតូដេញតាមធ្វើសកម្មភាពបា.ញ់ប្ល.ន់យកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនិងអ្នករត់កង់បីរួមសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់។ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១)ឈ្មោះ ឡុង សុថា អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២)ឈ្មោះ សឿង សំណាង អាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាំងដកហូតកាំ.ភ្លើងខ្លី១ដើម និងម៉ូតូមួយគ្រឿង ហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GU,7276 ។ ចំណែកជនរងគ្រោះទី១)ឈ្មោះ មឿង វីលឡា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះទី២)ឈ្មោះ ស៊ីម ស៊ីហុង ភេទប្រុសអាយុ២៥ឆ្នាំ មុខរបស់ជាសំណង់ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញ នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







