Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ឡាន Tundra ដែល​បើក​បុ.ក​ក្មេង​ស្ទាវ​ស្លា.ប់៧នា​ក់ និយាយដើម​ហេតុ គឺ​មក​ពី​ពួកវា​កា.ប់​ខ្លួន​មិនអស់​ចិត្ត ថែមទាំង​កា.ប់​ឡាន​ទៀត ខណៈ​មហាជន​សាទរ​ថា…

ក្មេងស្ទាវមួយក្រុមជិះម៉ូតូ ៥ គ្រឿង ត្រូវបានរថយន្តធុនត្រា១គ្រឿង បើកបុករះ បណ្តាលឲ្យបោកផ្ទប់នឹងបង្គោលភ្លើង ស្លាប់ ៥ នាក់ នៅនឹងកន្លែង និងរងរបួសធ្ងន់ធ្ងរ៣នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែក៏បានស្លាប់២នាក់ជាបន្តបន្ទាប់។

ហេតុការណ៍ដ៏រន្ធត់ខាងលើ ដែលដំបូងឡើយ គេគិតថាជាគ្រោះថ្នាក់ចរាចរណ៍ បានកេីតឡេីងនៅវេលាម៉ោងប្រមាណ១យប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១១០​ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺករណីនេះ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ តែតាមពិតគឺជាការសងសឹកប៉ុណ្ណោះ ព្រោះតែអ្នកបើកឡានធុនត្រា ខឹងពួកក្មេងស្ទាវទាំងនោះ កាប់មកលើខ្លួនមិនអស់ចិត្ត ក៏បន្តវាយបំបែកកញ្ចក់ឡានទៀត ខណៈកំពុងធ្វើដំណើរទៅពេទ្យព្យាបាលរបួសដៃ ដែលពួកគេបានកាប់។

បើកបររថយន្តម៉ាក TUNDRA មានឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បុរសរូបនេះ បានប្រាប់ពីដំណើរដើមទងនៃករណីនេះឲ្យដឹងថា ដំបូងឡើយ គឺក្រុមក្មេងស្ទាវទាំងនោះដែលមានគ្នាប្រហែល១០ នាក់ ជិះម៉ូតូច្រើនគ្រឿង បានធ្វើសកម្មភាពកាប់គាត់​និងប្អូនប្រុស កំពុងជិះម៉ូតូ នៅទល់មុខវត្តព្រែកដូង ប៉ុន្តែ សំណាងល្អ គាត់ និងប្អូនប្រុស បានព្យាយាមបើកម៉ូតូរួចផុតពីពួកវា ដោយគ្រាន់តែត្រូវរបួសដៃមួយកាំបិតប៉ុណ្ណោះ។ លុះពេលដល់ផ្ទុះ គាត់ក៏បានបើកឡានទៅពេទ្យ ក៏ជួបប្រទះពួកវាទៀត ហើយពួកវាក៏បានធ្វើសកម្មភាពវាយបំបែកកញ្ចក់ឡានគាត់ ជាហេតុធ្វើឲ្យគាត់ផ្ទុះកំហឹង បើកឡានដេញបុកតែម្តង។

ជាមួយគ្នានេះផងដែរ មហាជនបានសម្តែងការគាំទ្រអ្នកបើកឡានបង្ក និងសាទរចំពោះការស្លាប់របស់ក្មេងស្ទាវទាំងនោះ ដោយបានលើកឡើងថា៖ ពួកអាក្មេងពាលសមតែងាប់ចឹងហេីយ, អោយវាងាប់ទៅពួកអារស់ធ្ងន់ផែនដី មួយយប់ៗដើរតែបង្ករករឿង កាប់ចាក់ ធ្វើឲ្យគេឯងភ័យខ្លាចដោយសារពួកវា, មិនដឹងកាលណាអស់ពួកអាពាលហ្នឹងទេ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×