ប្រិយមិត្តបានទទួលជ្រាបរួចហើយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ រឿងរ៉ាវរបស់ម្ចាស់ហាង V shop និងអតីតគូស្នេហ៍ បានផ្ទុះកក្រើកខ្លាំងតែម្តង ព្រោះតែស្រីស្អាតជាម្ចាស់ហាងរូបនេះ បានផុងលុងទៅស្រវ៉ាយកគ្រូជោគជ័យ ភ្លេចអស់គ្រាតស៊ូលំបាករហូតមានអ្វីៗគ្រប់ ជាមួយអតីតគូស្នេហ៍អស់រយៈពេលជិត ៥ ឆ្នាំ។
តែទោះជាយ៉ាងណា រឿងរ៉ាវដ៏ក្តៅគគុកនេះ បានត្រូវបានបញ្ចប់ដោយសន្តិវិធី បន្ទាប់ពីអ្នកទាំងពីបានយល់ព្រមដោះស្រាយសម្របសម្រួលគ្នា ដោយបានធ្វើកិច្ចសន្យាលែងពាក់ព័ន្ធ និងបៀតបៀនគ្នាតទៅទៀត។
តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងស្ទើរលើសជាតិស្ករ បន្ទាប់ពីបានឃើញសារសំបុត្រ របស់គ្រូជោគជ័យដណ្តើមប្រពន្ធគេ បានផ្ញើទៅកាន់គូស្នេហ៍យ៉ាងផ្អែម។
ក្នុងនោះ គ្រូជោគជ័យ បានសរសេររៀបរាប់ពាក្យពេចន៍ដ៏ផ្អែម ទៅកាន់ម្ចាស់ហាង V shop យ៉ាងដូច្នេះថា៖ «Happy 5th Month Annaversary អូនសម្លាញ់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដែលបងមានសេរីភាព និងបានជួបអូនឡើងវិញ បងសប្បាយចិត្តគ្មានអ្វីប្រៀបបានទេ! បងធ្លាប់បានភ្លក់រសជាតិជិវិតដែលគ្មានអូន វាតែលតោលប៉ុណ្ណា។ រឿងដែលកើតឡើងលើកនេះ វាធ្វើឲ្យស្នេហាយើងរឹងមាំ និងចាស់ទុំជាងមុន។ អរគុណរឿងនវ បើគ្មានវាទេ បងក៏មិនដឹងថា វាមានតម្លៃប៉ុណ្ណា យើងហ៊ានលះបង់ចំពោះវាប៉ុណ្ណាដែរ។ យើងកាន់ដៃគ្នាដើរទៅមុខទៀត បងសង្ឃឹមថា អូននឹងញញឹមបែបគ្មានកង្វល់បែបនេះរហូត រង់ចាំផ្តល់កម្លាំងចិត្ត អូន និងឱបអូនរាល់ថ្ងៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















