Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែន​ៗ! ទីបំផុត លោក ខួច អ្នក​ជិតស្និទ្ធ ណុប បា​យ៉ា​រិទ្ធ ត្រូវ​បង្គាប់​ឃុំខ្លួ​ន ក្រោម​បណ្តឹង​គ្រួសា​រ បា​យ៉ា​រិទ្ធ ផ្ទាល់ ដោយសារតែ​រឿង…

ជឿថាប្រិយមិត្តជាច្រើនបានស្គាល់ហើយ ពីអតីត Freshie Boy លោក សេង រ៉ាក់ដា ហៅ ខួច ដែលត្រូវបានគេដឹងថាជាអ្នកជិតដិតជាមួយតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ។ តែទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ ដោយមិនដឹងមានរឿងហេតុអ្វី គេក៏ស្រាប់តែឃើញបុគ្គលរូបនេះ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ Hea To Seng បានបង្ហោះសារជេរប្រទេចក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះ យ៉ាងចាស់ៗដៃ កាលពីពេលកន្លងមក។

តែបើទោះបីជាបុគ្គលរូបនេះ បានប្រើពាក្យប្រមាថដៀលដល់ក្រុមគ្រួសារលោក ណុប បាយ៉ារិទ្ធ ជាពិសេសមើលងាយធ្ងន់ៗដល់ឪពុកម្តាយយ៉ាងណា តែក្រុមគ្រួសារតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ មិនបានប្រតិកម្មឆ្លើយតបតទៅវិញនោះទេ។

តែដោយឡែក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈស្ងាត់ៗស្រាប់តែគេបានឃើញលោក អុីណុ ដែលជាប្អូនប្រុសបង្កើតរបស់លោក ណុប បាយ៉ារិទ្ធ បានបង្ហោះឲ្យមហាជនបានដឹងពីដីកាបង្គាប់ឲ្យឃុំខ្លួនអតីត Freshie Boy ហេង រ៉ាក់ដា ចុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងធ្វើការនាំខ្លួនទៅកាន់មណ្ឌលកែប្រែម១ ដោយធ្វើឡើងតាមបណ្តឹងរបស់គ្រួសារលោក ណុប បាយ៉ារិទ្ធ។

ក្នុងនោះ លោក អុីណុ ក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖ «នេះជាលទ្ធផល ដែលបុគ្គលរូបនេះបានជេរប្រមាថ បរិហាកេរ្តិ៍ ម៉ាក់ ប៉ា និង ក្រុមគ្រួសាររបស់ខ្ញុំ ដោយប្រើពាក្យអសុរសបំភ្លៃការពិត បំផ្លាញកិត្តិយសមុខមាត់គ្រួសារខ្ញុំដោយមិនញញើតមាត់ ហើយពេលនេះបុគ្គលរូបនេះត្រូវបានជាប់បណ្តឹងរាជអាជ្ញា និង ត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ អ្នកឯងសាងអី ទទួលបានហ្នឹង ប្រទេសមានច្បាប់ មិនមែនចង់ធ្វើអី ប្រឌិតរឿងអីតាមចិត្តនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×