Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិនធម្មតា​ទេ! ធ្លាយ​តម្លៃ​ផ្ទះ​វីឡា​ដ៏​ប្រណី​ត​លោក វិល្លាម មានតម្លៃ​រហូតដល់​ទៅ…

ករណីក្រុមចោរប្លន់ប្រដាប់អាវុធ ចូលប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះជំទាវឧកញ៉ា អា៊ន សៀវម៉ី បានផ្ទុះការចាប់អារម្មណ៍កក្រើកទៀតហើយ ខណៈក្រុមចោរប្លន់ទាំងនោះ ដែលត្រូវបានចាប់ឃាត់ខ្លួន គឺក៏ជាប់ពាក់ព័ន្ធជាមួយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលត្រូវបានចោទថាជាមេឧក្រិដ្ឋជនចោរប្លន់តែម្តង។

សូមបញ្ជាក់ថា ការឈានចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ គឺធ្វើឡើងនៅចំណុចទីតាំងភូមិគ្រឹះដ៏ប្រណីតរបស់លោក វិល្លាម ស្ថិតក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថ បានដកហូតអា.វុធចំនួន៥ដើម ក្នុងនោះ ( រួមមាន កាំភ្លើ.ងវែង១ដើម និង អា.វុធចំនួនខ្លី៤ដើម) ព្រមទាំងវត្ថុតាង និង សម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត ពីពួកគេ។

ដោយឡែក ងាកមកចាប់អារម្មណ៍ពីផ្ទះវីឡាដ៏ប្រណីតរបស់លោក វិល្លាម វិញ ដែលជាប្រភេទ 5 BedRooms Prince Villa ត្រូវបានគេបញ្ចេញឲ្យដឹងថា មានតម្លៃ ១,៥០០,០០០ ដុល្លារ។ ជាមួយគ្នានេះផងដែរ មហាជនក៏បានងឿងឆ្ងល់ថា លោក វិល្លាម នៅវ័យក្មេងទេ ក្រៅពីមានឈ្មោះជាប្រធានគណបក្សមួយ តើលោករកស៊ីមុខរបរអ្វីខ្លះទៅ បានជាមានបានខ្លាំងយ៉ាងនេះ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×