Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​មែន​ៗ! ជនសង្ស័យ​សារ​ភាព​ផាំង​ៗ​ថា ខ្លួន​ជា​អ្នកដឹកនាំ​ប្លន់​ដោយ​ផ្ទាល់​​ និង​ប្រាប់​មូលហេតុ​ប្លន់ អ៊ា​ន សៀវ​ម៉ី គឺ​ដោយសារតែ…

សូមរំលឹកបន្តិចថា កាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីចោរប្រដាប់អាវុធស្លៀកឈុតខ្មៅមួយក្រុម មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដោយប្រមូលយកគ្រឿងអលង្ការពេជ្រមួយចំនួន ដែលគិតជាទឹកប្រាក់ខ្ទង់លានដុល្លារ។

តែទោះជាយ៉ាងណា បន្ទាប់ករណីប្លន់នេះបានកើតឡើង១ថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិកម្មការចូលចាប់ឃាត់ខ្លួនក្រុមចោរប្លន់ទាំងនោះ ស្ថិតនៅផ្ទះវីឡារបស់លោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលជាមេក្លោងសមគំនិតក្នុងករណីចោរប្លន់នេះ ហើយក្នុងនោះ សមត្ថកិច្ចប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ផងដែរ។

ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះលោក វិល្លាម បានទទួលស្គាល់ថា ខ្លួនពិតជាអ្នកដឹកនាំប្លន់ដោយផ្ទាល់ និងក៏បានប្រាប់ថា មូលហេតុដែលខ្លួនប្លន់អ្នកនាង អ៊ាន សៀវមុី គឺដោយសារខ្លួនជ្រេញនឹងអ្នកលក់ឡេរូបនេះ ដែលពូកែអួតគ្រឿងពេជ្រខ្លាំងពេក។

ទាក់ទងនឹងចម្លើយសារភាពដ៏អស់ទាស់នេះផងដែរ នោះបើងាកមកចាប់អារម្មណ៍ ពីការអួតសម្ញែងគ្រឿងអលង្ការរបស់អ្នកលក់ឡេរូបនេះ ដែលរូបភាពមួយត្រូវបានម្ចាស់ហាងពេជ្រមួយបញ្ចេញឲ្យឃើញពីគ្រឿងពេជ្រពាក់ជ្រែកខ្លួនរបស់ អ៊ាន សៀវម៉ី ក្នុងនោះគ្រាន់តែក្រវឹលមួយគូតម្លៃ 72246$ ខ្សែកមួយខ្សែ 129500$ កងដៃ 43999$ ចិញ្ចៀនមួយវង់ 11317$ និងមួយវង់ទៀត 278133$ និងសូម្បីតែកន្លះខ្ទាស់អាវមួយតម្លៃ 4441$ ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×