Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បាន​អត់! រំលង​បាន១០ខែ មុន​ជាប់​ឈ្មោះ​ជា​មេចោរ​ប្លន់ លោក វិល្លាម ធ្លាប់​បាន​ថា​ឲ្យ​មេ​ក្លោង​វ័យក្មេង អុឹម សុ​វណ្ណ​រិទ្ធ បែបនេះ​ថា…

ជឿថា ប្រិយមិត្តជាច្រើននៅចាំបាននៅឡើយ ពីករណីប្លន់ជំរិតមិនបានសម្រេចដ៏កក្រើករាជធានីភ្នំពេញ និងត្រូវបានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបទាន់ពេលវេលាបាញ់សម្លាប់នៅនឹងកន្លែងទាំង៤នាក់ បន្ទាប់ពីពួកគេបានបាញ់តដៃជាមួយសមត្ថកិច្ច ស្ថិតនៅចំណុចភូមិគ្រឹះ​លេខ​២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លា​ស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ប៉ុន្តែ អ្វីដែលមហាជនចាប់ខ្លាំងបំផុតនោះ គឺមេក្លោងរៀបគម្រោងប្លន់ក្នុងករណីកន្លងផុតខាងលើ គឺជាយុវជនវ័យក្មេងមានឈ្មោះ អុឹម សុវណ្ណរិទ្ធ អាយុ ២២ ឆ្នាំ ដែលត្រូវបានគេទម្លាយឲ្យដឹងថា ជា​មន្ត្រីយោធាមានឋានន្តរស័ក្កថ្នាក់វរសេនីយ៍ត្រី ដែលធ្វើឲ្យរឿងនេះផ្ទុះកក្រើកខ្លាំងតែម្តង។

ពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងពេលនោះ គឺថាក្រោយផ្ទុះករណីប្លន់នោះឡើងកក្រើកប្រទេសកម្ពុជា គេក៏ស្រាប់តែឃើញលោក William Guang បានបង្ហោះសារដោយបានលើកឡើងទាក់ទងនឹងមេក្លោងចោរវ័យក្មេងឈ្មោះ អុឹម សុវណ្ណរិទ្ធ យ៉ាងដូច្នេះថា៖ «ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន?»។

ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ និងពិតជាមិននឹកស្មានដល់នោះ គឺក្រោយរឿងរ៉ាវនៃករណីនេះ បានកើតឡើងរំលងផុត១០ខែ ស្រាប់តែពេលនេះ រឿងនេះបានធ្លាក់មកលើលោក វិល្លាម ទាល់តែបាន និងសូម្បីមានឈ្មោះជាមេក្លោងចោរប្លន់ទៀតផង។

សូមបញ្ជាក់ថា លោក វិល្លាម និងបក្ខពួកសរុបចំនួន ១២ នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ត្រូវបានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះវិឡារបស់លោក វិល្លាម ផ្ទាល់ ក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×