Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានរដ្ឋវៀតណាមសាទរ ចំពោះសមិទ្ធផល ជាប្រវត្តិសាស្រ្តនិងសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ សន្តិសុខសង្គម

ភ្នំពេញ ៖ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តនិងសំខាន់ៗ ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ សន្តិសុខសង្គម លើកកម្ពស់តួនាទីនិងមុខមាត់របស់ប្រទេសកម្ពុជានៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ភាគីទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយគ្រប់ជ្រុងជ្រោយនិងជិតស្និទ្ធនឹងកាន់តែមានប្រសិទ្ធភាពទោះបីជាស្ថិតនៅក្នុងបរិបទការរីករាលដាលកូវីដ-១៩ ក៏ដោយ។

ការសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។

នៅក្នុងជំនួបទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាព ទោះបីជាស្ថិតនៅក្នុងបរិបទការរីករាលដាលកូវីដ-១៩ ក៏ដោយ។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន ឯកភាពគ្នាក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅទទួលស្គាល់គ្នាទៅវិញទៅលើលិខិតឆ្លងដែននិងវិញ្ញាបនបត្រចាក់វ៉ាក់សាំងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផងនិងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទប់ពីជំនួបចប់ថា ក្នុងជំនួបនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់កម្ពុជាក្នុងតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចបើកឆ្នាំមិត្តភាពរវាងប្រទេសទាំង២ គឺខួប៥៥ឆ្នាំ។
ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនិងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាពិសេសជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មី។

ជាងនេះដែរភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន ឯកភាពគ្នាក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែននិងវិញ្ញាបនបត្រចាក់វ៉ាក់សាំងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផងនិងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងហើយក៏បានឯកភាពគ្នាក្នុងការជំរុញពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សុខាភិបាល អប់រំ យុត្តិធម៌ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរនិងរវាងប្រជាជនទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិឆាកតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលកន្លងមក​បានគាំទ្រជួយដល់កម្ពុជាធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនិងថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលមានប្រសាសន៍ គាំទ្រកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×