ខ្សែជីវិតរស់នៅរបស់មនុស្សម្នាក់ៗ គឺមិនថិតថេរទៀងទាត់ ពោលគឺពេលខ្លះមានឡើង មានចុះ មើលមិនឃើញនោះទេ និងអាចនិយាយបានថា អ្នកខ្លះឡើងកូដដ៏មិននឹកស្មាន ដោយសារគេត្រូវប៉ាន់ដី ឬកាក់កបក្នុងការរកស៊ីជំនួញអ្វីមួយ ក៏ថាបាន។
ទាក់ទងការលើកឡើងខាងលើនេះផងដែរ ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈស្ងាត់ៗ ស្រាប់តែនាយ តាក់ស៊ី ដែលកាលពីប៉ុន្មានខែមុននេះ ល្បីធ្លាក់ខ្លួនជួលផ្ទះគេស្នាក់នៅ១ខែ ៦០ ដុល្លារ ហើយពេលខ្លះរកលុយបង់ថ្លៃផ្ទះសឹងពុំបាន តែពេលនេះ បែរជាយីអុ៊នឡើងត្រដែតផ្លាស់ប្តូរសឹង ៣៦០ ដឺក្រេ តែម្តង ព្រោះថា ទើបតែសម្ពោធហាង និងឡើងផ្ទះជិត២០ម៉ឺនដុល្លារ នៅឯបុរីហ្គ្រេនភ្នំពេញ។ តែទោះយ៉ាងណា យើងក៏ពុំបានដឹងថា លោករកស៊ីត្រូវប៉ាន់អ្វីនោះទេ ដែលធ្វើឲ្យរូបលោកផ្លាស់ប្តូរខ្សែជីវិតដ៏មិននឹកស្មានបែបនេះ។
ជាមួយគ្នានេះ បើតាមលោក អុឹម ជីវ៉ា បានប្រាប់ដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ថា «អបអសាទរ តារាកំប្លែង នាយតាក់ សុីដែលបានសម្ភោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ 18 មុឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់មិញ 19.12.2021»។
តែទោះជាយ៉ាងណា បើតាមនាយ តាក់ស៊ី ផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា តាមពិតទៅ លុយកាក់របស់របរផ្ទះសម្បែងទាំងអស់នេះ គឺរូបលោក និងភរិយា ពុំមានសមត្ថភាពនោះទេ តែទាំងនេះគឺជាការជួយឧបត្ថម្ភ ពីប្តីប្រពន្ធជាមិត្តភក្តិសំលាញ់របស់លោកប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







