Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌាដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រភេទ S-400 ផលិតដោយរុស្ស៊ី ដើម្បីទប់ទល់នឹងប្រទេសចិន

ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសុវត្ថិភាពនៃការកើនឡើងនូវអំណាចរបស់ប្រទេសចិន កម្លាំងអាកាសឥណ្ឌា (IAF) កំពុងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 នៅក្នុងរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌា។

ការដាក់ពង្រាយប្រព័ន្ធសព្វាវុធរបស់ឥណ្ឌាដែលផលិតដោយរុស្សីនឹងធ្វើឡើងដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនANI ។ ប្រភពរដ្ឋាភិបាលបានលើកឡើងថា៖«កងអនុសេនាធំទីមួយរបស់ឥណ្ឌាកំពុងដាក់ពង្រាយទ័ពនៅក្នុងតំបន់រដ្ឋ Punjab។ កងកម្លាំងនៃកងអនុសេនាធំទីមួយនេះ នឹងមានសមត្ថភាពការពារការគំរាមកំហែងលើអាកាសពីប្រទេសប៉ាគីស្ថាននិងប្រទេសចិន»។

កាលពីខែមុន ប្រទេសចិនបានផ្លាស់ប្តូរយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយពីមុនមកចតក្នុងទីក្រុងប៉េកាំង ទៅកាន់ទីបញ្ជាការរោងមហោស្រពភាគខាងលិចរបស់រដ្ឋ PLA ក្នុងចម្ងាយដ៏គួរឱ្យចាប់អារម្មណ៍ពីប្រទេសឥណ្ឌា។ ទោះបីជាទីក្រុងដេលីបានឆ្លើយតប នៅពេលនោះដោយការបញ្ជូនយន្តហោះចម្បាំង Mig-29UPG និង Su-30MKI របស់ខ្លួនទៅកាន់មូលដ្ឋានទ័ពអាកាសនៅជិតព្រំដែនចិនក៏ដោយ ការដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ S-400 ថ្មីអាចជាវិធានការការពារដ៏យូរអង្វែងមួយ។

ការលក់ប្រព័ន្ធមីស៊ីល S-400s ទៅឱ្យឥណ្ឌាពីសំណាកប្រទេសរុស្ស៊ី គឺមិនមានភាពចម្រូងចម្រាសនោះទេ។ ហើយការលក់នេះទៀតសោធ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល BRICS កាលពីឆ្នាំ២០១៦ដែលទីក្រុង Delhi មិនអើពើទៅនឹងការគំរាមកំហែងនៃទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន ហើយបានចាប់ផ្តើមដំណើរការនៃការទិញយកប្រព័ន្ធមីស៊ីលទាំងប្រាំ ពីទីក្រុងម៉ូស្គូ។

ទោះបីជាទីក្រុងដេលីមានគោលបំណងការពារខ្លួនប្រឆាំងចំពោះការឈ្លានពានរបស់ចិនក៏ដោយ ទីក្រុងម៉ូស្គូក៏បានលក់ប្រព័ន្ធមីស៊ីលប្រភេទ S400 ទៅឱ្យទីក្រុងប៉េកាំងផងដែរ ដែលវាបង្កហានិភ័យដល់ទីក្រុងតៃប៉ិ។ ជាក់ស្តែង ប្រទេសចិនក៏បានទិញប្រព័ន្ធមីស៊ីលនេះជាលើកដំបូងពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៥ដែរ ហើយការដឹកជញ្ជូនបានចាប់ផ្តើមចាប់តាំងពីខែមករាឆ្នាំ២០១៨មក។ នៅឆ្នាំដដែលនោះ ប្រទេសចិនបានសាកល្បងមីស៊ីលនេះនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

របាយការណ៍មួយឈ្មោះថា ផលប្រយោជន៍ជាតិនាពេលថ្មីៗនេះ ដែលជាការសរសេរដោយអ្នកវិភាគការពារជាតិលោក David Ax បាននិយាយថា ប្រទេសចិនបានអះអាងថា ខ្លួនអាចបាញ់ទម្លាក់យន្តហោះរបស់សត្រូវឱ្យចំគោលដៅបានចម្ងាយជាង២៤០គីឡូម៉ែត្រជាមួយនឹងប្រព័ន្ធមីស៊ីលនេះ។ ខណៈ ការបាញ់ទៅកាន់កោះតៃវ៉ាន់មានចម្ងាយត្រឹមតែ២២៥ គីឡូម៉ែត្រពីប្រទេសចិននៅចំណុចឆ្ងាយបំផុតរបស់ខ្លួន។ ក្នុងនោះលោក Ax ព្រមានថាប្រព័ន្ធមីស៊ីល S-400 របស់ចិនអាចទម្លាក់យន្តហោះចម្បាំងតៃវ៉ាន់ភ្លាមៗ បន្ទាប់ពីមីស៊ីលបាញ់ចេញ៕

×