Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះមិននៅឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើមួយខ្នងរថយន្តចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តត្បូងឃ្មុំ: នៅសុខៗស្រាប់តែភ្លើងបានឆាបឆេះឡើងក្រហមច្រាលផ្សែងក្មួលខ្មាញ់ហុយទៅលើអាកាស។អគ្គីភ័យនេះកើតឡើងនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។ដោយអ្នកភូមិបាននាំគ្នាបូមទឹកបាញ់ទៅលើភ្លើងដែលកំពុងឆាបឆេះ តែអំណាចភ្លើងមិនបានថមថយនោះទេបន្ទាប់មកលោកអធិការនគរបាលស្រុកក្រូចឆ្មារឱ្យរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការ២៤ម៉ោង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ តែផ្លូវរាងឆ្ងាយទម្រាំឡានមកដល់ភ្លើងឆេះស្ទើរតែអស់ផ្ទះទៅហើយ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១កញ្ញាថា: ផ្ទះឈើដែលឆេះនេះគឺម្ចាស់បានបិទទ្វារចាក់សោដោយទៅផ្ទះមួយទៀតនៅរកាខ្នុរដែលមានចម្ងាយពីផ្ទះនេះជិត១០គីឡូម៉ែត្រ។
បន្ទាប់មកសមត្ថកិច្ចបានប្រាប់ដល់ម្ចាស់ផ្ទះឱ្យបានដឹងថាផ្ទះភ្លើងកំពុងតែឆេះសូមប្រញាប់មកមើល ណាមួយផ្ទះឈើចម្ងាយផ្លូវរាងឆ្ងាយទម្រាំតែរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារមកដល់គឺភ្លើងបានឆេះស្ទើតែអស់ទៅហើយ។ ចំណែកកូនៗរបស់ម្ចាស់ផ្ទះបានចេញទៅធ្វើការខ្លះមានប្ដីប្រពន្ធនៅស្រុកឆ្ងាយ។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថាហេតុការណ៍អគ្គីភ័យនោះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី ១០កញ្ញា ឆ្នាំ២០២៥ ផ្ទះ​ឈឈើប្រក់សង្ក័សី​ ជញ្ជាំង​ក្ដារ​ ទំហំ​ ៦ម៉ែត្រ​ × ១២ ម៉ែត្រ​ ដែល​មានម្ចាស់ផ្ទះ​ឈ្មោះ​ យ៉ាន់ ថា ភេទប្រុស​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។ ក្នុងពេលដែលភ្លើងកំពង់ឆេះអ្នកភូមិរាប់សិបអ្នកបាននាំគ្នាជួយអន្តរាគមន៍ប្រើម៉ូទ័របូមទឹកបាញ់ពន្លត់តែគ្រាន់តែបាញ់ទប់ស្កាត់និងការពារកុំឲ្យឆេះរាលដាលឆ្លងដល់ផ្ទះអ្នកផ្សេង។សូមបញ្ជាក់ថាផ្ទះដែលឆេះនេះសាងសង់នៅដាច់តែឯងរាងឆ្ងាយពីគេ ហើយប្រពន្ធបុរសម្ចាស់ផ្ទះតែងតែមកលក់ដូរមុខផ្ទះនៅពេលថ្ងៃពេលយប់ត្រូវទៅរកាខ្នុរ
ចំណែកប្ដីមានមុខរបរជាងធ្វើផ្ទះ។នៅក្នុងកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ដោយទប់ស្កាត់មិនឱ្យអណ្ដាតភ្លើងប៉ើងឆេះទៅផ្ទះអ្នកផ្សេងនោះទេ។ហើយហេតុការណ៍នេះបណ្ដាលឡើយ
ឆេះ​ទាំងស្រុង​ ខូចខាត​÷ ឆេះ ម៉ាស៊ីន​បូមទឹក​ : ០២​គ្រឿង​, ទូរ​ទឹកកក:០១​គ្រឿង​,​ម៉ាស៊ីន​បោកខោអាវ​:០១​គ្រឿង​,​ទូរទស្សន៍​:០១​គ្រឿង​,​ស្រូវ​ :១៥បេ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួន។
មូលហេតុ​:បណ្តាល​មក​ពី​ទុស្សេខ្សែភ្លើង។គ្រោះ​អគ្គិភ័យ​នេះ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ០១ គ្រឿង​និង​ទឹក​០២​ធុង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×