ខេត្តកំពង់ចាម: វត្តជោតនារាម (បឹងកុក) ស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទំហំដី៤៩៦៤៧ ម៉ែត្រការ៉េ
ដែលពុទ្ធបរិស័ទជាវដីចំការរបស់ប្រជាពលរដ្ឋមួយកន្លែង ដើម្បីសាងសង់ទីអារាមសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាគោរពបូជា ដែលបានក៏កើតឡើងក្នុងសម័យអាណានិគមបារាំងគិតមកដល់ពេលនេះមានអាយុកាលក្បែរ ៨០ឆ្នាំហើយ។ ជាក់ស្ដែងក្នុងវេនដាក់បិណ្ឌទី៦ ត្រូវបានឯកឧត្តមខ្លូត
ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងលោកជំទាវ ព្រមទាំងសការី បាននាំយកចង្ហាន់និងរាប់បាតប្រគេនព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា។ ដោយឡែកបិណ្ឌទី៧ត្រូវថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៥ ក៏មានពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃតាមប្រពៃណី។
ព្រះតេជគុណខាន់ ខាត់ ព្រះចៅអធិការវត្តបឹងកុក មានថេរដីការៀបរាប់ពីប្រវត្តិការកកើតទីអារាមមួយនេះហើយដឹងថា: ដោយសារតែប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនាំគ្នាគោរពប្រតិបត្តិព្រះពុទ្ធ ក៏បានសម្រេចជាវដីមួយកន្លែងពីឧបាសក សាន ឧបាសិកា សុទ្ធ និង ថី ឱម ក្នុងតម្លៃពីរម៉ឺនប្រាំពាន់ រៀល (២៥.០០០៛) ជ្រះថ្លាប្រគេនមហាថេរ៥ព្រះអង្គ មានលោកគ្រូ ចន្ទភាសោ វង្ស ដេត, លោកគ្រូអាចារ្យ ហ៊ុយ ស៊ា ង, លោកគ្រូធម្មធីរោ មាស រឿង, លោកគ្រូថិរញ្ញាណោ គឹម ជឿ និងលោកគ្រូ ឈាង គ្រី គង់នៅវត្តឥន្ទឌីលារាម (ថ្ម គោល) ដើម្បីដឹកនាំកសាងវត្តនេះឡើង តាមរយៈចុតហ្មាយលេខ១២៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥០ បាន ប្រកាសជាផ្លូវការដោយព្រះរាជក្រឹត្យលេខ ៦៧ ទ.ស. ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥១ ក្រោមអធិបតីភាពសម្តេច ព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃនាយកទី១នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ខូ ខាំខូយ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងរាជការនៃព្រះករុណាជាម្ចាស់ជីវិត ព្រះបាទសម្តេច ព្រះនរោតម្ភ សីហនុវរ្ម័ន ដោយមានការតែងតាំងព្រះចៅអធិការជាផ្លូវការ ជាបន្តបន្ទាប់សម្រាប់ដឹកនាំវត្តរហូតមកដល់នាពេល បច្ចុប្បន្ននេះ ក្នុងនោះមាន៖ ព្រះគ្រូវិរិយសំវរៈ ស្រី ថោ (ធម្មជោត) ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤, ព្រះតេជ គុណព្រហ្មត្ថេរ ស្រី យក់ ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦,ព្រះគ្រូសំវរមុនី ប្រាក់ ថន (ធម្មសត្ថា) ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤, ព្រះតេជគុណធម្មប្បជោត លាស់ សួង ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥, ព្រះតេជគុណ រស់ កន ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០, ព្រះគ្រូសង្ឃបាលវង្ស មាស ធុំ (ឆិន្ទត្ថេរ) ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ១៩៩៥, ព្រះញាណសត្ថា ជុំ សុជាតិ (ជោតប្បញ្ញោ) ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១១, និងព្រះលិខិតរង្សី បណ្ឌិត ខាន់ ខាត់ (ឋានវុឡោ) ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន។
ព្រះតេជគុណមានថេរៈដីការបន្តទៀតថាដោយឆ្លងកាត់ច្រើនព្រះវស្សាត្រូវបានព្រះចៅអធិការគ្រប់ជំនាន់ពិតជាបានព្យាយាមខិតខំបំពេញកិច្ចការសព្វយ៉ាងក្នុងវត្តទាំងមូលតាម ពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ ដោយមានព្រះគ្រូនាគបណ្ឌិត ប៉ែន ម៉ៅ (ឥន្ទប្បញ្ញោ) និងព្រះគ្រូឥន្ទជោតិសត្ថា សុខ ប៉ាត ជាឧទ្ទេសាចារ្យ ធម្មចារ្យប្រចាំវត្តជោតនារាម(បឹងកុក)ជួយបំភ្លឺឱ្យយោបល់ ក្នុងការដឹកនាំកសាង វត្តជោតនារាម (បឹងកុក)ឱ្យមានដំណើរឆ្ពោះទៅកាន់ តាមរយៈការរៀបចំរចនាសម្ព័ន្ធនៃការ១) ឱ្យមានដំណើរឆ្ពោះទៅកាន់វឌ្ឍនភាព គ្រប់គ្រង,កំណត់ចក្ខុវិស័យ,ផែនការប្លង់មេសាសនវត្ថុ,ពង្រឹងវិន័យប្រតិបត្តិគុណធម៌ប្រចាំថ្ងៃ លើកកម្ពស់ បរិស្ថាន, និងពង្រឹងវិន័យសិក្សា រហូតមកទល់នឹងសព្វថ្ងៃនេះ។ រាល់ការដឹកនាំរបស់ព្រះចៅអធិការវត្តជោតនារាម (បឹងកុក) ពីជំនាន់មួយទៅជំនាន់មួយ សុទ្ធតែ មានគ្រូសូត្រស្តាំ-ឆ្វេង ឧទ្ទេសាចារ្យ ធម្មាចារ្យ អាចារ្យ គណៈកម្មការ ជាសេនាធិការ និងក្រោមការឧបត្ថម្ភ គាំទ្រពីរាជការ និងសម្បុរសជននានា ទើបធ្វើឱ្យវត្តជោតនារាម (បឹងកុក)ទទួលបាននូវសមិទ្ធផលយ៉ាង សន្ធឹកសន្ធាប់ ទាំងធនធានមនុស្ស ទាំងសាសនវត្ថុ ទាំងសកម្មភាភាពសង្គម ទាំងសកម្មភាពមនុស្សធម៌ ទាំងកិត្តិយសកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងខេត្តកំពង់ចាម សម្រាប់បូជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដ៏ផូរផង់។ សព្វថ្ងៃក្រោមការដឹកនាំរបស់ព្រះអង្គ(ខាន់ ខាត់)មានព្រះសង្ឃគង់នៅចំនួន១៣៥អង្គ ដោយឡែកមករៀនព្រះធម៌នៅវត្តអារាមមួយនេះសរុប ៣៦៦អង្គ ។
សូមបញ្ជាក់ថានៅក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានគៀងគរចលនាពីសប្បុរសជនទាំងនៅទីជិតទីឆ្ងាយមកកសាងសមិទ្ធិផលបានជាច្រើននៅក្នុងវត្តបឹងកុក ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ហើយនៅក្នុងវេនដាក់បិណ្ឌទី៦ ថ្នាក់ដឹកនាំខេត្តក៏បានអុជធូបបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពសូមឲ្យបានទៅកាន់ទីសុគតិភពហើយនិងឲ្យវីរៈយុទ្ធជន១៨ នាក់ទៀត ដែលថៃចាប់ទៅនោះឆាប់បានដោះលែងត្រឡប់មកវិញទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















