កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ លោក សម្បត្តិ មធូរ៉ា ដែលត្រូវជាស្វាមីរបស់អ្នកលក់ឡេដ៏ល្បីឈ្មោះ តេង ដាណា បានសម្រេចចិត្តស្នើសុំអន្តរាគមន៍ពីលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ឲ្យជួយរកយុត្តិធម៌ផង ក្រោយបងស្រីបង្កើតរបស់លោក ត្រូវគេប៉ុនប៉ងរំលោ-ភ តែមិនបានសម្រេច ដោយបានដាក់បណ្តឹងសមត្ថកិច្ច ចូល១សប្តាហ៍ហើយ តែស្ងាត់ឈឹង ហើយលឺថាគេមានខ្សែធំទៀតផង។
លោក សម្បត្តិ មធូរ៉ា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Kelvin បានសរសេររៀបរាប់ដំណើររឿងហេតុនៃការប៉ុនប៉ងចាប់រំលោភបងស្រីរបស់ខ្លួន និងស្នើសុំការអន្តរាគមន៍ពីលោកស្នងការខេត្តកណ្តាល យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ សម្បត្តិ មធូរ៉ា ជាប្អូនប្រុសបង្កើតរបស់ឈ្មោះ សម្បត្តិ លក្ខិណា ដែលជាជនរងគ្រោះក្នុងហេតុការណ៍ ប៉ុនប៉ង រំ-លោ- ភ សេ ព ស ន្ថ វៈ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ2021 នៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តមស្នងការ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនបងស្រីខ្ញុំ និងគ្រួសាររបស់ខ្ញុំក្នុងករណីខាងលើនេះផង ព្រោះមកដល់ពេលនេះគឺមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ ហើយបងស្រីរបស់ខ្ញុំក៏បានដាក់ពាក្យបណ្ដឹងរួចផងដែរប៉ុន្តែស្ថានភាពគឺស្ងប់ស្ងាត់គ្មានដំណឹងអ្វីទាំងអស់មកបងស្រីរបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថាយុត្តិធម៌គឺមានសម្រាប់បងស្រីរបស់ខ្ញុំ
ព្រោះពេលនេះស្ថានភាពស្មារតីរបស់គាត់គឺមានការប៉ះពាល់ជាខ្លាំង ក្រោយទទួលហេតុការណ៍ខាងលើមកលើរូបគាត់។ ខ្ញុំសង្ឃឹមថាឯកឧត្តមស្នងការខេត្តមេត្តាជ្រាប និងជួយដល់បងស្រីរបស់ខ្ញុំ ព្រោះខ្ញុំដឹងច្បាស់ថា ឯកឧត្តមស្នងការ លោកប្រកាន់គោលជំហរបម្រើរាស្រ្ត និងបំពេញតួនាទីរបស់លោកកន្លងមកល្អណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមានភាពសប្បាយរីករាយដែលមានលោកជាស្នងការក្នុងខេត្តកណ្ដាលនេះ ដូច្នេះខ្ញុំ និងក្រុមគ្រួសារ គឺមានតែលើកម្រាមដៃដប់សពះសុំយុត្តិធម៌ពីឯកឧត្តមស្នងការជួយបងស្រីរបស់ខ្ញុំផង ។
ខ្ញុំសុំឲ្យបងប្អូនមេត្តាជួយ Share សារមួយនេះផងដើម្បីជួយរកយុត្តិធម៌ឲ្យបងស្រីខ្ញុំ…ដោយក្ដីគោរពពីខ្ញុំ និង គ្រួសារ (បងស្រី!! ប្អូននឹងរកយុត្តិធម៌ជូនបង បងត្រូវរឹងមាំ និងថែរក្សាសុខភាពរបស់បង កុំគិតច្រើន!! បងនឹងទទួលបានភាពយុត្តិធម៌ឆាប់ៗនេះ!!)»។
តែទោះជាយ៉ាងណា យើងក៏មិនទាន់ដឹងថា ជនប៉ុនប៉ងចាប់រំលោភបងស្រីលោក ខេលវិន គឺជានរណានៅឡើយទេ ខណៈយើងបានព្យាយាមទាក់ទងសួរនាំ តែលោកពុំបានឆ្លើយតប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






