Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ទៀតហើយ! បន្ទាប់ពី​ច្រៀង​ឥឡូវនេះ នាង​ស្មូត្រ​វិញ​ម្​តង ស្តាប់​ហើយ​ឡើង​ព្រឺរោម…

ជឿថា បងប្អូនប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីក្មេងស្រីវ័យជំទង់ម្នាក់ ដែលល្បីច្រៀងយ៉ាងពិរោះ មានទឹកដមសំឡេងដ៏ក្រអួនក្រអៅ រហូតដល់ថ្នាក់គេលើកសរសើរភ្ជាប់ចំណងជើងវីដេអូថា «តារាទើបរះក្នុងពិភពអេតចាយ»។

ជាក់ស្តែង​ងាកមកស្តាប់ទឹកដមសំឡេងរបស់នាងវិញ គឺពិតជាមិនធម្មតានោះទេ ពោលគឺអាចនិយាយបានថាតារាចម្រៀងអាជីពមួយចំនួនមិនស្មើនោះឡើយ។ ជាក់ស្តែង នាងអាចបកស្រាយទាំងបទចម្រៀងសម័យ និងសូម្បីស្មូត គឺពិតជាពិរោះខ្លាំងណាស់ ដោយនាងចេះប្រើសំឡេងលើកដាក់ ជាពិសេសគ្រហឹម និងចេះប្រើអឿន ប្រៀបដូចតារាជើងចាស់អុីចឹង។

ដោយឡែក ថ្មីៗនេះ​ វីដេអូរបស់នាង ត្រូវបានគេរំលែកឲ្យឃើញទៀតហើយ ដោយលើកនេះ នាងស្មូត្រវិញម្តង គឺថាពិរោះឡើងព្រឺរោមតែម្តង។

សូមបញ្ចាក់ថា ក្មេងស្រីពុំទាន់ត្រូវបានស្គាល់ឈ្មោះរូបនេះ ត្រូវបានដឹងថា បច្ចុប្បន្ន នាងកំពុងធ្វើការនៅកន្លែងទិញលក់អេតចាយមួយកន្លែង ​នៅក្នុងខេត្តបាត់ដំបង៕​ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×