មួយរយៈចុងក្រោយនេះ ឃើញថា ស្ពានជ្រោយចង្វារ គឺជាទីកន្លែងដ៏ពេញនិយមជាខ្លាំង សម្រាប់ជាពិសេសស្រីៗ មកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក្នុងនោះគឺគ្មានអ្វីក្រៅពីដោយសារវិបត្តិស្នេហា និងវិបត្តិគ្រួសារ នោះទេ។
តែទោះជាយ៉ាងណា អ្នកដែលមកចង់បញ្ចប់ជីវិតទាំងនោះ ហាក់នៅមានសំណាងល្អ ពោលគឺសុទ្ធសឹងរួចផុតពីការស្លាប់ទាំងអស់។ តែនោះក៏ព្រោះដោយសារកុំបានប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកសារព័ត៌មានប្រចាំការនៅលើស្ពានសឹងតែរៀងរាល់យប់ ដើម្បីការពារពួកគេ បានឃើញជួយឃាត់ទាន់ពេលវេលា។
ជាក់ស្តែង ថ្មីៗនេះ ក្មេងស្រីជំទង់ម្នាក់ មានរូបស្អាតសាច់សដ៏ស្រស់ផូរផង់ ព្រោះតែមានវិបត្តិស្នេហាសង្សារបែកចិត្ត បានសម្រេចចិត្តដើរសំដៅគោលដៅស្ពានជ្រោយចង្វារ ស្ថិតក្នុងស្ថានភាពយំបណ្តើរ ដើម្បីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ចេះបានក្រុមអ្នកសារព័ត៌មានប្រចាំការនៅលើស្ពាន ជួយទាញដៃឃាត់ទាន់។
ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១១ យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



