Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំគូស្នេហ៍នេះទេ! រាល់​ឆ្នាំ យើង​ធ្លាប់​ទល់មុខគ្នា តែ​ឥឡូវ អូន​បាន​ត្រឹម​ផ្លុំ​ទៀន​មុខ​រូបថត សង្ឃឹមថា​បង​បានដឹង​បាន​ឮ​ណ៎ា!

ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ដែលកាលពីពេលកន្លងទៅនេះ មានករណីគ្រោះអគ្គីភ័យបានឆាបឆេះក្លឹបអេលីត Elite Club Party នាវេលម៉ោង ៩ យប់ ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប​។

នៅក្នុងហេតុការណ៍អគ្គីភ័យនេះ ដែលបានកើតឡើងដោយសារទុស្សេខ្សែភ្លើង បណ្តាលឲ្យមនុស្ស ៣ នាក់ បានស្លាប់យ៉ាងអាណោចអាធមបំផុត ក្នុងនោះ គឺមានម្នាក់ឈ្មោះ ឈឿន សំណាង អាយុ ២៦ ឆ្នាំ គឺជាតារាចម្រៀងប្រចាំក្លឹបកើតហេតុខាងលើផងដែរ។

ពិតណាស់ ការស្លាប់របស់ សំណាង ឃើញថា បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងនូវក្តីអាណិត សោកស្តាយ និងរំជួលចិត្តជាពន់ពេក ព្រោះថា រូបគេត្រូវបានដឹងថា គឺជាមនុស្សល្អ ស្លូតបូត ស្គាល់ចាស់ស្គាល់ទំ គោរពអ្នកដទៃណាស់ ប៉ុន្តែ មិននឹកស្មានថា រូបគេបែរជាត្រូវអស់ជីវិតទាំងវ័យក្មេងបែបនេះសោះឡើយ។

ដោយឡែក ក្រឡេក មកមើលវីដេអូនេះវិញ មើលហើយសឹងសឹងស្រក់ទឹកភ្នែកតាម បន្ទាប់ពីបានឃើញមិត្តស្រីរបស់​សំណាង ក្នុងថ្ងៃខួបកំណើត បានឈរនៅចំពោះរូបថតមិត្តប្រុសរបស់ខ្លួន ដែលបានស្លាប់ទៅហើយ ខណៈក្នុងដៃកាន់នំខេក ដោយនិយាយទៅកាន់មិត្តប្រុស ទាំងអារម្មណ៍រំជួលចិត្ត យំខ្សឹកខ្សួលថា៖ «រាល់ឆ្នាំ ទល់មុខគ្នា មនុស្ស និងមនុស្ស ឥឡូវ ហ៊ី… មានតែរូបថត ឥឡូវ អូនផ្លុំទៀនហើយ អូនសង្ឃឹមថា បងនឹងបានដឹងបានាឮណ៎ា!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×