Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ក្លោង២រូប​នេះ តើ​អាច​ប្រៀប​ជាមួយ​កំពូល​មេចោរ​ប្លន់​ដ៏​កក្រើក​ភ្នំពេញ កាលពី២០ឆ្នាំ រ៉ា ស្មា​ត់ បានទេ!?

និយាយដល់ឈ្មោះ រ៉ា ស្មាត់ នោះប្រិយមិត្តជាច្រើន បានស្គាល់ច្បាស់ហើយ ដែលរូបគេគឺជាមេក្លោងចោរប្លន់ជំរិតប្រាក់ដ៏កក្រើកទីក្រុងភ្នំពេញ កាលពី ២០ ឆ្នាំ មុន។ ហើយជាការពិតណាស់ រ៉ា ស្មាត់ បានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកមានទ្រព្យស្តុកស្តម ស្នាក់អាស្រ័យនៅក្នុងទីក្រុងភ្នំពេញ គឺរស់នៅក្នុងអារម្មណ៍ភិតភ័យ​ខ្លាចរអាស្ទើរគ្រប់វិនាទី ដោយសឹងតែមិនហ៊ានចេញដើរទៅណានោះឡើយ ព្រោះ រ៉ា ស្មាត់ គឺជាកំពូលចោរប្លន់ ដែលចេញប្លន់ម្តងៗ គឺមិនងាយសមត្ថកិច្ចតាមដានទាន់ឡើយ ហើយបើតាមជំនឿ គឺដោយសាររូបគេមានកូនក្រុកញី-ឈ្មោល កន្សែងយ័ន បាតជើងឪពុកម្ដាយ កាំភ្លើងខ្លីមានបំពង់ផ្ទប់សម្លេង គ្រាប់បែក ជាប់ខ្លួនជួយការពារអោយរួចផុតពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។

តែទោះជាយ៉ាងណា នៅទីបំផុត មេចោរ រ៉ា ស្មាត់ ដែលប្លន់ជំរិតបានពីជនរងគ្រោះជាច្រើននាក់ សរុបទឹកប្រាក់ជិត ២ លានដុល្លារ បើគិតពេលនោះធៀបលុយបច្ចុប្បន្ន ដូច២០លានដុល្លារ អុីចឹង គឺត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅក្នុងបឹងកាប្លោក ស្ថិតនៅភូមិប្ញស្សី ក្បែរស្ពានដែកស្ទឹងមានជ័យ នាវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០០។ ហើយប្រសិទ្ធភាពគេចខ្លួនលេងរួចពីការតាមប្រមាញ់របស់សមត្ថកិច្ចតទៅទៀតបាន របស់កំពូលមេចោររូបនេះ ក៏ត្រូវបានប្រភពចចាមអារាមទម្លាយឲ្យដឹងថា គឺដោយសារតែកូនក្រកញី-ឈ្មោលរបស់គេជ្រុះបាត់។

ដោយឡែក ងាកមកចាប់អារម្មណ៍ ពីមេក្លោងចោរប្លន់​២រូបនេះវិញ សួរថាតើអាចប្រដូចទៅនឹងកំពូលមេចោរ រ៉ា ស្មាត់បានទេ!? ខណៈពួកគេទាំងពីរ ទើបតែចេញប្លន់លើកទី១ ក៏ត្រូវសមត្ថកិច្ចបង្រ្កាបបានភ្លាមៗបែបនេះ។

សូមរម្លឹកថា មេក្លោងចោរប្លន់វ័យក្មេង អុឹម សុវណ្ណរិទ្ធ និងបក្ខពួក៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធលើផ្ទៃប្រទេស បាញ់សម្លាប់ចោលនៅនឹងកន្លែង ក្នុងករណីទើបចេញប្លន់ជម្រិតទារប្រាក់១លានដុល្លារ ស្ថិតនៅចំណុចភូមិគ្រឹះ​លេខ​២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លា​ស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ដោយឡែក ថ្មីៗនេះ មេក្លោងចោរប្លន់ម្នាក់ទៀត ដែលចេញមកពីមេបក្សខ្មែរក្រោក លោក លោក William Guang និងបក្ខពួកសរុប ១២នាក់ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដដែល បង្ក្រាបបានយ៉ាងលឿន បន្ទាប់ពីពួកគេចេញប្លន់លើកដំបូងបាន១ថ្ងៃប៉ុណ្ណោះ ដែលធ្វើឡើងនៅភូមិគ្រឹះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ សរុបខ្លីមក មេក្លោងចោរប្លន់ទាំងពីរនេះ បើនិយាយពីបទពិសោធន៍វិញ គឺមិនបានមួយចំណិតកំពូលមេចោរ រ៉ា ស្មាត់ ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×