Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម បណ្ឌិត គិន ភា ៖ ប្រទេសលោកខាងលិចមួយចំនួន ព្យាយាមបិទបាំងការបរាជ័យរបស់ខ្លួន ដោយបង្វែរការស្តីបន្ទោស ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ចិន-កម្ពុជា

ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសលោកខាងលិចមួយចំនួន កំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ម្តងហើយម្តងទៀត ហើយបានចំណាយថាមពលទាំងអស់របស់ខ្លួនលើការទប់ស្កាត់ប្រទេសដែលមិនធ្វើតាមគំរូរបស់ពួកគេ។ ពួកគេតែងតែព្យាយាមបិទបាំងការបរាជ័យនិងភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ខ្លួន ដោយបង្វែ រ ការស្តីបន្ទោសទាំងអស់ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ប្រទេសចិននិងកម្ពុជាជាដើម។

ការថ្លែងរបស់លោក គិន ភា បានធ្វើឡើងក្នុងសន្និសីទអន្តរជាតិស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាននៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ។
សន្និសីទនេះរៀបចំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកគិន ភា បានបន្តថា សន្និសីទអន្តរជាតិស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន រៀបចំឡើងស្របពេលដែលសហរដ្ឋអាម៉េរិកបានរៀបចំកិច្ចប្រជុំមួយ ដែលគេហៅថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលបានអញ្ជើញប្រទេសជាង១០០ប្រទេស ចូលរួម។ ប៉ុន្តែកិច្ចប្រជុំកំពូលនេះត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យការបែងចែកភូមិសាស្ត្រ នយោបាយកាន់តែធ្ងន់ធ្ងរ និង ប៉ុនប៉ងបំបែកពិភពលោកទៅជាប្លុកជាថ្មី ម្តងទៀត។ លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេប្រើប្រាស់ ដើម្បីក្លែងបន្លំពិភពលោកទាំងមូលលើ «ការព្រួយ បារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និងបង្កើតផ្នត់ គំនិតនៃសង្រ្គាមត្រជាក់ជាថ្មី។

ឯកឧត្តម បន្តទៀតថា លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងអលង្ការ ដែលត្រូវប្រើដើម្បីតុបតែងលម្អទេ ប៉ុន្តែវាត្រូវប្រើ ដើម្បីដោះស្រាយ បញ្ហាដែលប្រជាពលរដ្ឋ ចង់ដោះស្រាយ។ ប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យឬអត់ អាស្រ័យលើថាតើប្រជាជនរបស់ខ្លួនពិតជាម្ចាស់ប្រទេសឬទេ, តើប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែរទេ ហើយសំខាន់ជាងនេះទៅទៀត គឺសិទ្ធិចូលរួមយ៉ាងទូលំទូលាយក្នុងនយោបាយ។ ប្រជាជនមិនមែនគ្រាន់បានទទួលត្រឹមកាសន្យា ដោយពាក្យសំដីដ៏ពិរោះនៅក្នុងការបោះឆ្នោតនោះទេ ប្រការសំខាន់ គឺថា តើការសន្យាទាំងប៉ុន្មានត្រូវបានបំពេញដែរឬយ៉ាងណាបន្ទាប់ពីការបោះឆ្នោតរួច។ តើមានការកំណត់ នីតិវិធីនិងវិធាននយោបាយនៅក្នុងប្រព័ន្ធនយោបាយនិងច្បាប់របស់រដ្ឋបែបណា ហើយ ប្រព័ន្ធនយោបាយនិងច្បាប់ទាំងនោះត្រូវបាន អនុវត្តយ៉ាងពិតប្រាកដដែរឬទេ។ តើវិធាននិងនីតិវិធីសម្រាប់ការអនុវត្តអំណាចមានលក្ខណៈប្រជាធិបតេយ្យដែរឬទេ ហើយសំខាន់ជាងនេះទៅទៀត ថាតើការអនុវត្តអំណាចពិតជាស្ថិតក្រោមការត្រួតពិនិត្យនិងការកម្រិតរបស់ប្រជាជនដែរឬទេ។

ឯកឧត្តម គិន ភា ប្រទេសលោកខាងលិចមួយចំនួន កំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ម្តងហើយម្តងទៀត ហើយបានចំណាយថាមពលទាំងអស់របស់ខ្លួនលើការទប់ស្កាត់ប្រទេសដែលមិនធ្វើតាមគំរូរបស់ពួកគេ។ ពួកគេតែងតែព្យាយាមបិទបាំងការបរាជ័យនិងភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ខ្លួន ដោយបង្វែរការស្តីបន្ទោសទាំងអស់ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ប្រទេសចិននិងកម្ពុជាជាដើម។

ឯកឧត្តម គិន ភា បានលើកឡើងថា ជាការពិតណាស់ ការរះឡើងរបស់ប្រទេសចិន បានបង្វែរចំណាប់អារម្មណ៍ពិភពលោកមកអាស៊ី។ ពិភពលោកបានដិតចិត្តជាមួយនឹងបញ្ញត្តិនៃការកើនឡើងនៃអំណាចកាន់តែខ្លាំងឡើងរបស់ចិនលើវិស័យសេដ្ឋកិច្ច ដែលមានអត្រា ៩% ក្នុងមួយឆ្នាំដោយឥតដាច់ ទៅអនាគត។ បញ្ញវន្តជាច្រើនបានកត់សម្គាល់ថា បន្ទាប់ពីរាប់សតវត្សរ៍នៃភាពអាម៉ាស់ ការគាបសង្កត់ និងការបម្រើឱ្យផលប្រយោជន៍និងអំណាចរបស់លោកខាងលិច តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងចាប់ផ្តើមលេចឡើងសាជាថ្មី ក្នុងនាមជាតួអង្គសំខាន់ក្នុង កិច្ចការពិភពលោក។ មានការទស្សន៍ទាយនិងការសន្មតជាច្រើនដែលថា សតវត្សរ៍ទី២១ គឺជាសតវត្សរ៍អាស៊ី ដែលក្នុងនោះ ចិនបានចូលរួមចំណែកយ៉ាងធំធេងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងបាតុភូតនេះ។ ក្នុងចំណោមកត្តានានា រចនាសម្ព័ន្ធនៃអំណាចនិងប៉ារ៉ាម៉ែត្រនៃអន្តរកម្ម ដែលកំណត់លក្ខណៈទំនាក់ទំនងអន្តរជាតិនៅក្នុងតំបន់អាស៊ីជាងពាក់កណ្តាលសតវត្ស រ៍ ចុងក្រោយនេះ គឺបាននិងកំពុង រងផលប៉ះពាល់ជាមូលដ្ឋានដោយកត្តាផ្សេងៗ ក្នុងនោះការកើនឡើងនៃអំណាច សេដ្ឋកិច្ច និងយោធា ការកើនឡើងនៃឥទ្ធិពលនយោបាយ សំឡេងការទូតពិសេស និង ការចូលរួមកាន់តែច្រើនឡើងនៅក្នុងស្ថាប័នពហុភាគី ក្នុងតំបន់របស់ប្រទេសចិន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×