Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុការណ៍បាក់ដីនៅតំបន់រុករករ៉ែត្បូងក្នុងប្រទេស មីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្សរាប់សិបនាក់បាត់ខ្លួន

មនុស្ស​ម្នាក់​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់មនុស្សចំនួន៧០នាក់ផ្សេងទៀត​ ​កំពុង​បាត់​ខ្លួននៅឡើយ ​បន្ទាប់​ពី​ការ​បាក់​ដី​នៅ​អណ្តូង​រ៉ែ​ត្បូង​ដាច់​ស្រយាល​មួយ​ក្នុង​រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។

នេះបើតាមរបាយ​ការណ៍​​ដែលចេញផ្សាយតិចតួច​ក្នុង​ខេត្ត​ Hpakant ដែល​ជា​មជ្ឈមណ្ឌល​​ឧស្សាហ​កម្ម​រុក​រក​រ៉ែ​ត្បូង​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​របស់​ពិភពលោក។ តំបន់រុករករ៉ែនេះ គឺ​ជា​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់​រវាង​កងទ័ព​មីយ៉ាន់ម៉ា និង​កងកម្លាំង​ទ័ពព្រៃ​ជនជាតិភាគតិច។

ដោយឡែក មន្ត្រីក្រុមជួយសង្គ្រោះ Gayunar លោក Nyo Chaw ដែលកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្វែងរកជនកំពុងបាត់ខ្លួនបាននិយាយថា អ្នករុករករ៉ែជាង៧០នាក់ដែលកំពុងជីកយកត្បូង ត្រូវបានទឹកហូរចូលទៅក្នុងបឹងមួយមានរយៈពេលជាងពីរទៅបីម៉ោងមុនថ្ងៃរះនៅពេលដែលមានការរអិលបាក់ដី។

លោកបានបន្តថា ដីនិងកាកសំណល់ពីអណ្តូងរ៉ែជាច្រើននៅជុំវិញភូមិ Lonekhin បានរអិលចុះពីច្រាំងថ្មប្រហែល 200ft ហើយបានវាយប្រហារអ្នករុករករ៉ែតែម្តង។ យ៉ាង​ហោច​ណាស់​ស្ត្រី​វ័យ​ក្មេង​៥​នាក់ និង​ហាង​តូចៗ​ចំនួនបី ​ក៏​ត្រូវ​បាន​កប់​ក្នុង​​ដី​កាលពី​ថ្ងៃ​ពុធផង​ដែរ ហើយលោក Nyo Chaw បាន​និយាយ​ថា សាកសព​កម្មករ​ត្បូង​ម្នាក់ ​ត្រូវ​បាន​គេ​ជីក​រក​ឃើញ​ពី​ភក់​ជ្រៅមួយ​ទាំង​
កណ្តាល​ថ្ងៃ។

អ្នកនាំពាក្យមួយរូបបានបញ្ជាក់ប្រាប់សារព័ត៌មាន Associated Press ថា៖«បុគ្គលិកសង្គ្រោះ និងអ្នកពន្លត់អគ្គីភ័យប្រហែល ១៥០នាក់កំពុងស្វែងរកអ្នកបាត់ខ្លួនក្នុងតំបន់នេះ ហើយយើងបានរកឃើញសាកសពរបស់អ្នកជីករ៉ែត្បូងម្នាក់រហូតមកដល់ពេលនេះ ហើយយើងនៅតែបន្តស្វែងរកអ្នកផ្សេងទៀត»។ Hpakant គឺជាតំបន់ភ្នំ និងដាច់ស្រយាលក្នុងរដ្ឋ Kachin ចម្ងាយ ៦០០ម៉ាយភាគខាងជើងនៃទីក្រុងធំរបស់ប្រទេសមីយ៉ាន់ម៉ា គឺទីក្រុង Yangon ។

ជាក់ស្តែង បទ​ឈប់​បាញ់​គ្នា​ក្នុង​តំបន់នេះក៏​ត្រូវ​បាន​រំខាន​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី០១ខែ​កុម្ភៈ ដែលជាព្រឹត្តិការណ៍​ទម្លាក់​លោកស្រី Aung San Suu Kyi និង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី។ មែនទែនទៅ តំបន់រ៉ែនេះ គឺជាជម្រុក​ត្បូង​ថ្ម​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ ដែល​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នេះ​ក្លាយជា​កន្លែង​ក្តៅគគុក​នៃ​អំពើ​ពុករលួយ។

ប្រភព​៖ The Irish Examiner

×