Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​​ថ្មី​ៗ ឥឡូវ​មក​ទៀតហើ​យ! ថម​មី ប្តី សួស វិហ្សា បង្ហាញ​លុយ​ដុល្លារ​ក្រដាស ១០០ ទាំង​គីប​ៗ អត់​ខ្លាច​ចោរ​ជ្រេញ​សោះ!

ដូចដែលមហាជនបានទទួលជ្រាបរួចហើយ ពីករណីប្លន់ផ្ទះអ្នកលក់ឡេល្បីឈ្មោះជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលលោកមេចោរ វិល្លាម ​គ័ង ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ខ្លួននិងបក្ខពួកសម្រេចចិត្តប្លន់ គឺដោយសារតែ «ជ្រេញនឹងអ្នកលក់ឡេរូបនេះ ពូកែសម្ញែងទ្រព្យខ្លាំងពេក»។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ ខណៈករណីនេះ មិនទាន់បាត់ស្ងប់ស្ងាត់ស្ងួតជើងឆ្មេញផង ស្រាប់តែលោក ថមមី ស្វាមីតារាចម្រៀងស្រីល្បីឈ្មោះ សួស វីហ្សា ដែលគេដឹងថា បច្ចុប្បន្នកំពុងជោគជ័យជាខ្លាំង លើមុខជំនួញជាច្រើនក្នុងដៃ ជាពិសេសលើវិស័យអចលនទ្រព្យ បានផុសរូបប្រូតសិនពីគម្រោងលក់ដីឡូតិ៍របស់ខ្លួន ដោយលើកបង្ហាញលុយសុទ្ធតែប្រភេទក្រដាស 100$ ទាំងគីបៗ ដោយហាក់គ្មានញញើត ខ្លាចរអាចោរប្លន់សោះឡើយ។

ក្រោយពីបានឃើញបែបនេះ មហាជនដែលមិនចូលចិត្តអ្នកការអួតសម្ញែងទ្រព្យ បានដាក់ឲ្យបែបៗនេះថា៖ ចោរប្លន់ កុំបន្ទោសថា ស្រុកសម្បូរចោរ, មិនទាន់ស្ងួតជើងឆ្មេញផង ឥឡូវមកទៀត ប្រយ័ត្នចោរជ្រេញ, ខ្លាចគេមិនដឹងថាខ្លួនឯងមាន អ្នកមានពិតតែ១០០$ ក៏គេមិនហ៊ានបញ្ចេញដែរ គេខ្លាចសុវត្ថិភាពគេ កូនចៅគេណាស់, ជួយបង្ហាញអោយច្រើនមក ស្រួលប៉ូលិសចាប់ចោរបានអស់,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×