Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង! ក្រោយ Single ពេញ១ឆ្នាំ ដេ​ត ម៉ាលី​ណា ទទួលសំបុត្រ​ស្នេហ៍​ពី​បុរស​ម្នាក់ ពោល​ពាក្យ​យ៉ាង​ផ្អែម​ហៅ​សុទ្ធ​តែ…

ប្រិយមិត្ត និងមហាជន បានទទួលរួចហើយ ទាក់ទងរឿងរ៉ាវលែងលះដ៏ផ្ទុះកក្រើក រវាងអ្នកនាង ដេត ម៉ាលីណា និងអតីតស្វាមីលោក ឌួង ឆាយ ដែលគិតមកទល់ពេលនេះមានរយៈពេល១ឆ្នាំ ហើយ។

តែទោះយ៉ាងណា ជំងឺលែងលះគ្នាដ៏មិនស្ងប់សុខរៀងៗខ្លួនរបស់អ្នកទាំងពីរ ដោយសារតែជាពិសេសចំណងកូនៗទាំងបី នៅពេលនេះ ប្រហែលស្ងប់ស្ងាត់ទាំងស្រុងហើយ ក្រោយពីអ្នកទាំងពីបានឈ្លោះហែកហួរគ្នាហាក់ឆ្អែតឆ្អន់ ពោលគឺបន្ទាប់កន្លងទៅថ្មីៗនេះ ដេត ម៉ាលីណា ចិត្តសឿង សុខចិត្តចេញទៅស្បថនៅមុខព្រះអង្គដងកើ ដើម្បីធ្វើទៅតាមសំណើររបស់អតីតស្វាមីចង់បាន។

ដោយឡែក ងាកចាប់អារម្មណ៍រឿងជីវិតឯកជនវិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈស្ងាត់ៗ អ្នកមេម៉ាយកូនបីរូបស្រស់ ដេត ម៉ាលីណា បានដាច់ចិត្តទម្លាយសំបុត្រស្នេហ៍មួយជាលើកដំបូង ឲ្យអ្នកទាំងអស់គ្នាបានឃើញ​ក្រោយ Single រងារឯកោអស់រយៈពេលពេញ១ឆ្នាំមក។ ក្នុងនោះ ដេត ម៉ាលីណា បានឆ្លើយតបទៅកាន់ម្ចាស់សំបុត្រស្នេហ៍ កាលពីល្ងាចថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ទាំងអារម្មណ៍បែបនេះថា «​នេះ​គឺជា​សំបុត្រ​ស្នេហា ​ដែល​ខ្ញុំ​ទទួលបាន​​លើក​ទីមួយ​នៅ​ពេល​ខ្ញុំ​ស៊ីង​ហ្គ​ល​មួយឆ្នាំ​នេះ ឃើញហើយ​ក៏​រំ​ភើប​ចិត្ត​ ប៉ុន្តែ​មាន​អារម្មណ៍​ចង់សើចៗ​តិចៗ សម័យ​នេះ ហើយ​នៅមាន​សំបុត្រ​ស្នេហា​ទៀត​ដឹង​គេ​អៀន​អត់​ពូ​ឈប់​ធ្វើ​ចឹ​ង​ទៀត​លឺ​នៅ ប៉ុន្តែ​ក៏​អរគុណ​សម្រាប់​ទឹកចិត្ត​បងប្រុស​ ដែល​ស្រ លា ញ់​ប្អូនស្រី​ម្នាក់​នេះ 21.12.2021»​។

ជាក់ស្តែង ក្នុងសំណេរសំបុត្រនោះ បានសរសេររៀបរាប់ថា៖ «សូមជូនពរថ្ងៃខួបកំណើតអូនគំរប់ ៣១ ចូល ៣២ ឆ្នាំ អោយមានសេចក្តីសប្បាយ សិរីសួស្តី អាយុយុឺនយូរ សម្រស់កាន់តែស្រស់ស្អាតជានិច្ច ហើយប្រាថ្នាអ្វីៗ សូមអោយបានសម្រេចដូចក្តីបំណង។ បងជូនកាដូទុកសម្រាប់អនុស្សាវរីយ៍ ដើម្បីជាសក្ខីភាពនៃសេចក្តីរបស់បងមានចំពោះអូន វាតិចសម្រាប់អូន តែវាច្រើនសម្រាប់បង ​នោះដោយសារភាពស្មោះត្រង់ចេញពីបេះដូងពិតៗរបស់បង ដែលមានចំពោះអូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×