នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខ្លាំងណាស់ ដែលរថយន្តដឹកទំនិញធុនធំ១គ្រឿង បើកចុះពីស្ពាន ស្រាប់តែដាច់ហ្វ្រាំង បុកផ្ទប់បណ្តាលឲ្យរថយន្ត ម៉ូតូ និងម៉ូតូកង់បី ជាច្រើនគ្រឿង រងការខូចខាតយ៉ាងដំណំតែម្តង។
ហេតុការណ៍នេះ បានកើតឡើងតឡើងវេលាម៉ោង ២ និង ៤០នាទី រសៀលថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានព្រះមុនីវង្ស (ចាស់) ចំណុចស្ថានីយប្រេងឥន្ធនៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមព័ត៌មានបឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់នេះ បានបណ្តាលឲ្យមនុស្ស ១៣ នាក់ រងរបួសស្រាល ខណៈកង់បីឥណ្ឌា២គ្រឿង រងការខូចយ៉ាងដំណំ, ម៉ូតូជាច្រើនគ្រឿង, រ៉ឺម៉កកង់បីខ្មែរ ២គ្រឿង និងប៉ះពាល់រថយន្តមួយចំនួនទៀត ក្នុងរថយន្តព្រុស១គ្រឿង និង Lexus ១គ្រឿង គឺរងការខូចខាតធ្ងន់ធ្ងរតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















