Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ៖ ក្រុមលោកសាយ ហាក់ បង្កើតគណៈកម្មការប្រជុំគឺផ្ទុយពីច្បាប់

ភ្នំពេញ ៖ ក្រុមអតីតជាន់ខ្ពស់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តេញចេញពីគណបក្សបានប្រជុំដើម្បីសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ក្រុមអតីតជាន់ខ្ពស់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ទាំងនោះបានបាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហើយ អ្នកខ្លះត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានបណ្តេញចេញពីបក្ស ហើយទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក សាយ ហាក់ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ។
លោកផាន់ សិទ្ធិ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំថា ពិតជាមានកិច្ចប្រជុំមែននៅសណ្ឋាគារភ្នំពេញ ដើម្បីយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មក ធ្វើជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

ចំណែកលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ CEN ថា គណបក្សហ៊្វុនស៊ិនប៉ិច បានទាត់ចោលច្រើនដងហើយទាក់ទងទៅនិងកិច្ចប្រជុំនានាដែលក្រុមមួយចំនួនដែលអះអាងថាខ្លួនជាគណៈកម្មការនាយកនោះ គឺពួកគាត់បាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហើយ អ្នកខ្លះត្រូវបានសម្តេចក្រុមព្រះបញ្ចប់ពីតួនាទីពីគនក្ស ហើយអ្នកខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានបណ្តេញចេញពីបក្ស។ ហើយអ្នកដែលចូលរួមប្រជុំមានដូចជា លោកហេង ចន្ថា លោក ផាន់ សិទ្ធី លោកសាយ ហាក់ … ត្រូវបានគណបក្សបញ្ចប់បណ្តេញចេញពីគណបក្សរួចរាល់អស់ហើយ ហើយទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។

សូមរម្លឹកថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី រួមទាំងមនុស្សមួយចំនួន ដែលអះអាងថា ជាសមាជិកគណៈកម្មាធិការនាយកគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានបើកអង្គប្រជុំ វិសាមញ្ញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីពិគ្រោះពិភាក្សារកមធ្យោបាយសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាពដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×