Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៦អាណត្តិមកនេះ បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×