Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១ប្រទេស​មិន​ច្រឡំ​ពី​ណា! ម៉ៃ សុគន្ធ ធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះ​ការចាប់អារម្មណ៍​ជាថ្មី ក្រោយ​ឃើញ​ស្លាប​ច្រមុះ​លើក​នេះ គឺថា…

ប្រិយមិត្ត ជាពិសេសយុវវ័យៗនៅលើបណ្តាញសង្គម​បានស្គាល់ច្បាស់ហើយ តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលបច្ចុប្បន្ន មានរហ្សនាមមហាកំពូលទើស ព្រោះតែលោកតែងចេញមកទើស ទៅកាន់បុគ្គលផ្សេងៗធ្វើរឿងហាក់មិនសមទំនង ជាពិសេសក្នុងចំណោមអ្នកសិល្បៈដូចគ្នាតែម្តង។

ជាការពិតណាស់ ដោយសារតែលោក ម៉ៃ សុគន្ធ មានជំនាញខាងលើស ជាហេតុធ្វើឲ្យរូបលោកមានប្រជាប្រិយភាពកាន់តែខ្លាំង ជាពិសេសពីសំណាក់យុវ័យៗ។ ក្នុងនោះ ជារៀងរាល់ថ្ងៃ គេតែងឃើញអ្នកលេងបណ្តាញសង្គម ភាគច្រើនជាយុវវ័យ ចូលចិត្តតាមដានពីសកម្មភាពប្លែកៗរបស់លោក ម៉ៃ សុគន្ធ យ៉ាងជាប់ ព្រោះតែពួកគេចង់សើច ពិសេសបើមិនបានថាឲ្យ ឬ បង្អាប់មួយម៉ាត់ នៅមិនស្រណុកនោះទេ។

ដោយឡែក ថ្មីៗនេះ លោក ម៉ៃ សុគន្ធ បានធ្វើឲ្យមហាយុវជន​ចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ជាខ្លាំងម្តងទៀតហើយ ទាក់ទងច្រមុះរបស់លោកដែលបានកែស្លាបសងខាងរួច ដែលមើលទៅខុស «ទម្រង់» ច្រមុះមនុស្សធម្មតា ដោយមិនដូចច្រមុះពីកំណើតរបស់លោកពីមុនឡើយ។

ក្នុងនោះ មហាជន ជាពិសេសហ្វេនៗជាច្រើន បាននាំគ្នាសរសើរក្នុងន័យបង្អាប់បែបៗនេះថា៖ «ច្រមុះពូ កែនៅកូរ៉េមែន ចឹងបានស្អាតម្លេះ, ច្រមុះអាយដលមានងៀងទៀត, Fanពូឯងយូរហើយអត់ដែរចាប់អារម្មណ៍ច្រមុះសោះ ១ប្រទេសមិនច្រឡំពីណាមួយសោះពូ, ច្រមុះស្អាតគ្មាន2»។ រីឯហ្វេនៗជាមិត្តភក្តិវិញ បានថាឲ្យចំៗថា៖ «ច្រមុះហ្អែងឡើងចង់ដូចច្រមុះ Michael jackson ហើយហ្អា, ស្ដេចអ្នកលេងច្រមុះ, ច្រមុះឆ្កែសុទ្ធ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×