Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុតែ​និស្ស័យ! ទៅ​រុក​ច្រមុះ​លើក​ទី៥១ដង ស្រាប់តែ​បណ្ឌិត ម៉ុង ប្ញទ្ធី ​លើកដៃ​សំពះ​អ្នកគ្រូ​ពេ​ទ្យ រួច​ក៏​រៀបរាប់​បែបនេះ​ថា…

បងប្អូនប្រិយមិត្តបានស្គាល់រួចហើយ​ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី​ជាសេដ្ឋីលំដាប់កំពូលមួយរូបនៅប្រទេសកម្ពុជា។ លោកបណ្ឌិត ត្រូវបានគេប្រសិទ្ធនាមថា ជាអធិរាជកសិកម្ម តាមរយៈការវិនិយោគលើវិស័យកសិកម្មដ៏ជោគជ័យរាប់ឆ្នាំមកហើយ ក្នុងនោះមានដំណាំស្រូវ ចំការដូងប្រេង ចិញ្ចឹមជ្រូក ចំការកៅស៊ូ ជាដើម។ ក្រៅពីនេះ លោកក៏ជាម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានក្រុមហ៊ុនហ៊ុនបុត្រសម្ព័ន្ធច្រើនទៀតផងដែរ។

ជាការពិតណាស់ បើទោះមានឈ្មោះជាសេដ្ឋីក៏ពិតមែន តែលោកហាក់មានជីវិតរស់នៅមិនបង្ហាញពីភាពហុឹហាឡូយឆាយនោះឡើយ ពោលគឺលោកតែងតែប្រើទម្លាប់រស់នៅធម្មតា ជាពិសេសប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋយ៉ាងសាមញ្ញាបំផុត។ លើសពីនេះ លោកក៏តែងចូលចិត្តចែករំលែកការលេងសើចសប្បាយៗ នៅលើបណ្តាញសង្គម ជារឿយៗផងដែរ​។

ដោយឡែក ថ្មីៗនេះ លោកបណ្ឌិត ម៉ុង ប្ញទ្ធី បានធ្វើឲ្យគ្រប់គ្នាបានសើចផ្អើលទៀតហើយ បន្ទាប់ពីបានឃើញរូបភាពលោកលើកដៃសំពះអ្នកគ្រូពេទ្យ ខណៈពេលទៅរុកច្រមុះ ដើម្បីយកសំណាកធ្វើតេស្តជាលើកទី៥១។ ក្នុងនោះ លោកបានរៀបរាប់គួរឲ្យអស់សំណើចយ៉ាងដូច្នេះថា៖ «ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ បេីគ្រាន់តែ​លេីកដៃសំពះ​អរគុណ​អ្នកគ្រូពេទ្យ ដែលបានរុកច្រមុះ​ឲ្យខ្ញុំ លេីកទី៥១​ថ្នមៗមិនឈឺទេ រួចហេីយបាននាំគ្នា មកថតរួមជាមួយថែមទៀតផង ឆ្លុះកញ្ចក់​មេីលទៅច្រមុះ រាងដូចកូនកាត់ យូហ្គោស្លាវី​ទៅវិញហេីយខ្ញុំ 3pm 23,12,2021»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×