Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ជឿ​ទុកចិត្ត ឃើញ​តែងខ្លួន​ដូច​តា​រា highshow ឲ្យខ្ចី​លុយ​រហូ​ត 20000$ ដល់ពេល​ឆែក​ទើប​ដឹង​ថា…

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងមិននឹកស្មានដល់ ខណៈដែលនារីម្នាក់ ត្រូវបាននារីជាស្រីស្អាតម្នាក់ទៀត បានខ្ចីលុយស៊ីដាច់អស់រហូតដល់ទៅ ២ ម៉ឺនដុល្លារ និងចុងក្រោយ បានត្រឹមពោលពាក្យអហោសកម្ម ព្រោះមិនដឹងថារកប្តឹងយ៉ាងម៉េច បើឆែកអស់ហើយគ្មានរបស់ទ្រព្យអ្វីជាដុំកំភួនដែលគួរត្រូវរឹបអូស។

នេះបើយោងតាមគណនីហ្វេសប៊ុកនារីជាម្ចាស់លុយឈ្មោះ Sam JoJo (Sam) បានផុសបង្ហាញមុខមាត់អ្នកខ្ចីលុយជាស្រីស្រស់រូបនោះ និងរៀបរាប់ទាំងក្តៅចិត្តបែបនេះថា៖ «ថាផុសមីខ្ចីលុយមិនសង នេះឯងណាបងប្អូន ចាំមុខទុកផង តិចកុំចាញ់បោកវាដូចញុំ តែងខ្លួនដូចតារា highshow សំរាប់ដើរខ្ចីលុយគេ ចឹងបានថាមនុស្សកុំមើលសំបកក្រៅអោយសោះ ថោករកលេខដាក់គ្មាន តែមិនអីទេ មនុស្សរបៀបនេះមួយជីវិតបានត្រឹមតែជាសំរាមសង្គម គ្មានថ្ងៃងើបឡើងវិញឡើយ អហោសិកម្មអោយចុះ ឆាប់ចុះទៅឋានក្រោមលឿនៗណា កុំអោយនៅតាមធ្វើបាបអ្នកផ្សេងទៀត»។

ដោយឡែក នៅពេលគេសួរនំាថា ហេតុអ្វីបានជាឲ្យសងលុយខ្ចីច្រើនដល់ម្ល៉ឹង ​ម្ចាស់គណនីខាងលើ ក៏បានឆ្លើយតបទាំងឆ្អែតចិត្តខ្លួនឯងថា មកពីខ្ញុំឆ្កួតខំជឿទុកចិត្តមីហ្នឹងពេក។

អ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺស្រីស្រាតរូបស្រស់ចរិកអន់រូបនោះ ពុំមែនខ្ចីស៊ីដាច់តែម្ចាស់លុយខាងលើទេ តែក៏មានម្ចាស់លុយផ្សេងទៀត ក៏បានផុសពីរឿងនេះដែរ។​ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Khin Panha បានផុសឲ្យដឹងថា៖ «ខំអោយខ្ចីលុយយកទៅទាំងដុំៗ​ គេចមិនផុតទេ​នាង​ អ្នកណាជំពាក់លុយអញ​ មួយជីវិតនឹងមិនអាចរកសុីមានបានទេ​ កុំគិតថាសង្ងំបានសុខណា​ ថ្ងៃណាមួយជួបគ្នា​ បេីដឹងខ្លួនឆាតមក​ telegram អញមក​ 098999963»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×