ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោសបុរសជនជាប់ចោទម្នាក់ ជាប់ក្នុងពន្ធនាគារ កំណត់៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ប្រព្រឹត្តនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ។
លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ រឿន ធារ៉ា អាយុ ៣៥ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូ។
ជនជាប់ចោទឈ្មោះ រឿន ធារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កាត់ទោស ដាក់គុក កំណត់ ៧ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២០លានរៀល ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ចំនួន ៤ កព្ចាប់ មានទម្ងន់សរុប ៨១,៧០ ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

