Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្ថល់ទោស បុរសជាប់ចោទ២នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ៤ឆ្នាំកន្លះ ពាក់ព័ន្ធការរក្សាទុក គ្រឿងញៀន ១៦កញ្ចប់ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស របស់ជនជាប់ចោទចំនួន ២នាក់ ជាប់ក្នុងពន្ធនាគារម្នាក់ៗ កំណត់ ៤ ឆ្នាំ៦ខែ ពាក់ព័ន្ធនិងការរក្សាទុក និងជួញដូរគ្រឿងញៀន ១៦ កព្ចាប់ ប្រព្រឹត្ដនៅខេត្តកំពង់ឆ្នំាង កាលពីអំឡុង ដើមឆ្នាំ ២០២១។

លោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ ២នាក់ មានឈ្មោះ ទី១ – អ៊ូ ហឿន ភេទប្រុស អាយុ ៣២ ឆ្នាំ និង ឈ្មោះ ហួរ គល់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នំាង កាលពីខែឧសភា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ៤ ឆ្នាំ ៦ខែ ពីបទ: ជួញដូរ និងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្ទះរបស់ឈ្មាះ ហួរ គល់ ស្ថិតនៅភូមិលាភ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន វត្ថុតាង រួមមាន ៖ គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ចំនួន ១៦ កព្ចាប់ មានទម្ងន់ ១៨ ,៣៦ កក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×