កសិដ្ឋានចិញ្ចឹមកន្លាតនៅខេត្តស៊ីឈួន
តាមសារព័ត៌មាន South China Morning នៅប្រទេសចិនមានមូលដ្ឋានចិញ្ចឹមសត្វកន្លាតយ៉ាងច្រើន ក្នុងគោលបំណងស្រាវជ្រាវវេជ្ជសាស្ត្រ ឬ ប្រភពអាហារសត្វ ។ ប៉ុន្តែ ពុំមានមូលដ្ឋានណាអាចប្រៀបធៀបជាមួយកសិដ្ឋាននៅទីក្រុង Xichang ឡើយ ។ មូលដ្ឋាននេះប្រើប្រាស់ខួរក្បាល(AL)សិប្បនិម្មិត ដើម្បីគ្រប់គ្រង, ត្រួតពិនិត្យហ្វូងកន្លាត ។
កសិដ្ឋានចិញ្ចឹមកន្លាតរាប់ពាន់លាននៅខេត្តស៊ីឈួន
បណ្ឌិត Zhang Wie នៅសកលវិទ្យាល័យចឺជាំងឲ្យដឹងថា៖ «នេះជាកសិដ្ឋានតែ១គ្មាន២ លើពិភពលោក ព្រោះគេប្រើប្រាស់តែបញ្ចេកវិទ្យាមួយគត់ ដើម្បីដោះស្រាយច្រើនបញ្ហាក្នុងពេលតែមួយ» ។
ក្នុងកសិដ្ឋាននេះមានបុគ្គលិកតួចបំផុត ។ ពេលសត្វ កន្លាតសម្រេចដល់ទំហំ និងទម្ងន់ចាំបាច់, វានឹងត្រូវនាំចូលក្នុងម៉ាស៊ីន ដើម្បីកិនបង្កើតជាថ្នាំ ។ ថ្នាំពីសត្វកន្លាតនេះមានពណ៌ដូចពណ៌តែបៃតង រសផ្អែមបន្តិច និងក្លិនរាងឆ្អាប ជាមួយនឹងប្រសិទ្ធភាពព្យាបាលល្អ ចំពោះជំងឺច្រើនប្រភេទ ពិសេសគឺជំងឺក្រពះ ។
មានអ្នកជំងឺផ្លូវដង្ហើម, ក្រពះ និងជំងឺផ្សេងៗ ប្រមាណជាង ៤០ លាននាក់ ត្រូវបានព្យាបាលជាក្រោយពេលប្រើថ្នាំនេះ ។ ហើយតាមស្ថិតិពីភាគីកសិដ្ឋាន, មានមន្ទីរពេទ្យប្រមាណជាង ៤០០០ នៅពាសពេញប្រទេសចិន ប្រើប្រាស់ថ្នាំនេះ ។
សត្វកន្លាតតាំងពីយូរមកហើយ ត្រូវបានចាត់ទុកជាសមាសធាតុមានតម្លៃមួយរបស់វេជ្ជសាស្ត្របុរាណចិន ។ នៅតំបន់ជនបទមួយចំនួននៅភាគខាងត្បូងប្រទេសចិន, ទារកតូចៗម្តងម្កាល នៅត្រូវបានឲ្យបរិភោគសត្វកន្លាតរួមជាមួយខ្ទឹមស ដើម្បីព្យាបាលគ្រុនក្តៅដោយសារឆ្លងមេរោគ ឬ ឈឺពោះ ។
ការស្រាវជ្រាវមួយឧបត្ថម្ភដោយរដ្ឋាភិបាលចិន ក៏ត្រូវបានអនុវត្ត ហើយក្រោយរយៈពេលជាង ២០ ឆ្នាំ ការស្រាវជ្រាវនេះទទួលស្គាល់កន្លាតមានសក្តានុពលតម្លៃធំក្នុងវេជ្ជសាស្ត្រ ៕