ភ្នំពេញ ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានឆបោក តាមទំព័រហ្វេសប៊ុកឈ្មោះ “ការគាំទ្រអតិថិជន” បានបង្ហោះផ្សព្វផ្សាយអំពីការ បង្វិលរង្វង់សំណាងនៅ ធនាគារ Wing ដើម្បីឱ្យយើងបង្វិលកងចាប់យករង្វាន់ ក្រោយមកមានការណែនាំជាសារឱ្យយើង ចុចតំណភ្ជាប់ ដែលតំណភ្ជាប់នេះគឺជា ការបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួន ដើម្បីឈានទៅដល់ការគ្រប់គ្រងគណនីធនាគាររបស់ជនរងគ្រោះតែម្តង ហើយក៏ជាឱកាសឱ្យជនល្មើសលួចយកប្រាក់(ផ្ទេរប្រាក់ចេញ) ពិសេសជាងនេះទៅទៀត ជនល្មើសយកគណនីនេះទៅប្រើប្រាស់ជាមួយធនាគារវីងផ្ទាល់ដើម្បីស្នើសុំកម្ចីប្រាក់ ដូច្នេះជនរងគ្រោះបានបាត់ប្រាក់ពីគណនីធនាគារខ្លួនឯង និងបានជំពាក់បំណុលជាមួយធនាគារវីងដោយមិនបានដឹងខ្លួនទៀតផង។
បច្ចុប្បន្ននាយកដ្ឋាន កំពុងធ្វើការស្រាវជ្រាវទៅលើករណីនេះផងដែរ។
អាស្រ័យហេតុនេះសូមសារធារណជន មេត្តាប្រុងប្រយ័ត្ន និងពិនិត្យបានហ្មត់ចត់មុននឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់តំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការខាតបង់ផលប្រយោជន៍នានា ដោយប្រការណាមួយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





