Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជិះកង់ចម្រុះកម្ពុជា ចំនួន ៧៥ នាក់បានជាប់ក្នុងកំណត់ត្រាជិះកង់ចម្ងាយ ១.០០០គីឡូមែត្រតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្នុងរយ:ពេល ៧៥ម៉ោង

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការ វ៉ាហេង ដាវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសចូលរួមបំពាក់មេដាយដល់កីឡាករ កីឡាការិនី ដែលជាប់ក្នុងកំណត់ត្រាជិះកង់ចម្ងាយ ១០០០ គម ក្នុងរយ:ពេល ៧៥ម៉ោង នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្លឹបអូដាកអ្នកជិះកង់ចម្រុះកម្ពុជា ចំនួន ៧៥ នាក់ រួមមានកីឡាករកម្ពុជា វៀតណាម ហ្វីលីពីន ជប៉ុន និងឥណ្ឌា បានចេញដំណើរពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៤ព្រឹក ឆ្ពោះទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្នុងរយៈចម្ងាយ ១០០០ គម និងបានបញ្ចប់នៅព្រឹកថ្ងៃទី៤ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។ ព្រឹត្តិការណ៍នេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមបណ្តាខេត្តក្រុមកង់ឆ្លងកាត់នីមួយៗ ដោយមានការការទទួលស្វាគមន៍ពីអាជ្ញាធរខេត្ត និងក្រុមជិះកង់តាមខេត្តនីមួយៗយ៉ងកក់ក្តៅ ពិសេសព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជាមានសុខសន្តិភាពពេញលេញ បរិបូរណ៌ ស្របតាមទិសស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ព្រោះព្រឹត្តិការណ៍កីឡាគឹជាព្រឹត្តិការណ៍ទេសចរណ៍។

ព្រឹត្តិការណ៍នេះនឹងនាំយកកម្ពុជាទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបអូដាកអ្នកជិះកង់ចម្រុះកម្ពុជា ដែលជាសមាជិករបស់ក្លឹបអូដាកអ្នកជិះកង់ពិភពលោកនៅប្រទេសបារាំង ដែលមានសមាជិកចំនួន ជាង ១០០ ប្រទេស នៅលើពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×