Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អបអរសាទរសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា

spot_img

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិន បានធ្វើលិខិតអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយជោគជ័យដ៏ ត្រចះត្រចង់ និងទទួលបានលទ្ធផលវិជ្ជមានយ៉ាងគាប់ប្រសើរ ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសំដែងនូវការកោតសរសើរដ៏ស្មោះ ចំពោះអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ភ្លឺស្វាង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានការគិតគួរយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ឱកាសចំពោះយុវជនជាអ្នកបន្តវេន ក្នុងការចូលរួមដឹកនាំនិងសម្រេចការងារ ឱ្យកាន់តែមានភាពខ្លាំងក្លា និងមានភាពជោគជ័យដ៏ល្អប្រសើរ ថែមទៀតសម្រាប់តទៅអនាគត ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងខិតខំប្រឹងប្រែងកែលំអ និងពង្រឹងគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ដើម្បីស្ដារកិត្តិយស កិត្យានុភាព ឱ្យក្លាយជាកម្លាំងជាតិមួយដ៏ខ្លាំង ក្នុងបំណងចូលរួមកសាង ប្រទេសជាតិ និងបានខិតខំប្រឹងប្រែងបន្តនូវសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នាបច្ចុប្បន្នកាល ក៏ដូចអនាគតកាល ឱ្យកាន់តែរឹងមាំ និងទុកចិត្តគ្នាជាលំដាប់ ដើម្បីបំរើផលប្រយោជន៍ប្រជារាស្ត្រ និង ប្រទេសជាតិ ជាពិសេសលើកស្ទួយជីវភាពប្រជារាស្ត្រ និងបន្តរក្សានិរន្តរភាពនៃរបបរាជានិយមនិងព្រះរាជបល្ល័ង្ក ។

សូមជម្រាបថា សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ សន្និបាតក៏បានបោះឆ្នោតជ្រើសតាំងបន្ថែមសម្តេពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា៕ ដោយៈ ចេស្តារ

spot_img
×