ភ្នំពេញ ៖ លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោម រយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការក.ម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សំរាមខណ្ឌដង្កោ។
មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានឲ្យដឹងថា ទំនិញទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូត នៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុកផ្សេងៗ មករក្សាទុករយៈពេលជិត ២ខែកន្លង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






