Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកការប្រកួតវា.យកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» នៅទីលានវា.យកូនហ្គោលវឌ្ឍនៈហ្គោលរីសត ក្រុងតាខ្មៅ

spot_img

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសបើកការប្រកួតកីឡាវា.យកូនហ្គោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើង នៅទីលានវា.យកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១។

ការប្រកួតកីឡាវាយកូនគោលនៅថ្ងៃនេះ សហការរៀបចំឡើង រវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវា.យកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរ ខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងខួបលើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯក។

យោងតាមប្រព័ត៌មានបានឱ្យដឹងថា ការប្រកួតនេះ នឹងមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។

ការប្រកួតនេះធ្វើឡើងរយៈពេលមួយព្រឹកពេញ ហើយនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ហើយមានការពិសាភោជនាហាររួមគ្នា ដើម្បីពង្រឹងនូវសាមគ្គីភាពផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវា.យកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៤» ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។ ការប្រកួតពេលនោះ មានកីឡាករជាតិ-អន្តរជាតិចូលរួមប្រកួតសរុប ១៧៩រូប ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៣៣រូប និងកីឡាករនារីចំនួន ២៣រូប។

ការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាវា.យកូនគោលនេះ មិនត្រឹមតែជាស្មារតីរំលឹក ដល់ការរកបាននូវសុខសន្តិភាព ពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោប៉ុណ្ណោះទេ តែការប្រកួតនេះ ក៏ដើម្បីពង្រឹងចំណងមិត្តភាព រវាងអ្នកចូលចិត្តលេងកីឡាវា.យកូនគោលផងដែរ។ បន្ថែមពីលើនោះ ការប្រកួតនេះ ក៏ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីវាយកូនគោលកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×