Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ភ័យ​ជំនួ​ស ហ្វេ​នៗ​ក៏​ចូល​ខ​មិន​ដាស់តឿន​កុំ​ឲ្យ​សម្ញែង​ខ្លាំ​ង​ពេ​ក​ មានអី ស្រាប់តែ Love Riya ឆ្លើយតប​បែបនេះ​ថា…

ដូចដែលបានដឹងហើយ កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានក្រុមបក្ខពួករបស់លោក វិល្លាម គ័ង ប្លន់ទុកជាការព្រមាន ព្រោះតែជ្រេញអ្នកលក់ឡេរូបនេះ ពូកែតែងសម្ញែងមាសពេជ្រខ្លាំងពេក។

តែបើទោះជាបានដឹងហើយ លឺហើយយ៉ាងណា ក៏គេនៅតែឃើញអ្នកលក់ផលិតផលតាមអនឡាញមួយចំនួន នៅតែបង្អួតយ៉ាងរំភើយ ហើយក្នុងនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ម្នាក់ទៀត គឺអ្នកលក់ឡេ Love Riya ក៏ពាក់សម្ញែងមិនណយនោះដែរ ដែលប្រហែលមិនខ្លាចលោកចោរ ដោយសារខ្លួនទើបមានអង្គរក្សបេះដូងប្តីជាប៉ូលីសហើយមើលទៅ។

ទន្ទឹមនេះផងដែរ​ដោយសារតែមានការព្រួយបារម្ភសុវត្ថិភាពជំនួស ក៏មានហ្វេនៗចូលខមិន ដាស់តឿនកុំឲ្យពាក់សម្ញែងខ្លាំងពេក មានអី ស្រាប់តែ Love Riya ឆ្លើយតបបែបនេះថា ខ្សែក ក្រវិល ដែលខ្លួនកំពុងពាក់ហ្នឹង​ គឺពុំមែនពេជ្រទេ​ តែជារបស់ជួលគេពាក់ទេ ការហើយមិនទាន់ឲ្យគេវិញ និងថែមទាំងនិយាយហាក់ដាក់ខ្លួនថា រាល់ថ្ងៃខ្លួនក្រណាស់ ជំពាក់គេជុំទិស ទៅមានលុយណាទិញពេជ្រពាក់ជ្រែកខ្លួនបែបនេះ។

តែសូមបញ្ជាក់ថា អ្នកលក់Online អ្នកនាង Love Riya ធ្លាប់ត្រូវចោរគាស់ផ្ទះម្តងរួចហើយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ហើយរូបនាងក៏បានបញ្ជាក់ថា ចោរបានលួចលុយដែលទុកនៅក្នុងទូរដែកអស់ចំនួន ៣០ម៉ឺនដុល្លារ ទៀតផង។ តែទោះជាយ៉ាងណា ក្រោយមក ខាងប៉ូលីសក៏បានបញ្ជាក់ច្បាស់ៗថា ចោរឡើងចូលផ្ទះអ្នកលក់ឡេរូបនេះ គឺចោរបានគាស់ទូរដែកតូច (គ្មានដាក់លុយទេ) ចំណែកឯទូរដែកធំ ត្រូវបានចោរលើកមកដាក់នៅសំយ៉ាបខាងមុខ ហើយក្រៅពីនេះពុំមានបាត់បង់អ្វីទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×