ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលក្រមតម្កល់ទោស បុរសជាប់ចោទ ជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់១៧ ឆ្នាំ ពាក់ព័ន្ធនឹងការវា.យស.ម្លាប់បុរសរងគ្រោះម្នាក់នឹងចប់ជីក បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅកណ្តាលផ្លូ ដោយសាររឿងគំនុំ និង ខឹងនឹងជនរងគ្រោះ ធ្លាប់បានចោទប្រកាន់ គាត់ថា ជាគ្រូធ្មប់ និង ធ្លាប់ធ្វើអំពីទៅលើ ក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលមានផ្ទះ នៅជិតខាងនឹងគ្នា នៅក្នុងភូមិ។
អំពីឃាត.កម្មនេះ បានកើតឡើង នៅក្នុងភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២ ខែ កក្កដា ឆ្នាំ ២០១៩ ។
លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ឡុង រី ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ ជា កសិករ មានទីលំនៅ ភូមិច្រេះ ឃុំសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឡី ថេង ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិ និង ឃុំ ជាមួយជនជាប់ចោទ នៅចំណុច កើតហេតុខាងលើ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ឡុង រី ត្រូវបានសាលាដំបូងខេត្តកំពត ឆ្នាំង កាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ និងបង្គាប់ឲ្យគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២៥លានរៀល។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ ឃាត.កម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ប្រព្រឹត្តនៅភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ៦ និង ៣០ នាទីល្ងាច៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា

