ថ្មីៗនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងទៀតហើយ ក្រោយនារីអ្នកលក់ផលិតផលគ្រឿងសម្ផស្សម្នាក់ បានបញ្ចេញឲ្យដឹងថា រូបនាងបានត្រូវនារីរូបស្រស់ម្នាក់ ខ្ចីលុយមិនសងអស់រហូតដល់ ២ម៉ឺនដុល្លារ ព្រោះតែឃើញតែងខ្លួន highshow ជឿទុកចិត្តពេក។ ហើយអ្វីដែលធ្វើឲ្យនាងហួសចិត្តជាខ្លាំងនោះ គឺនៅពេលទៅឆែកដល់សំបុកជង្រុក គឺមានតែសំបកផ្ទះប៉ុណ្ណោះ ខណៈស្រីស្រស់រូបនេះបានគេចខ្លួនបាត់ស្រមោល។
ជាការពិតណាស់ កុកហើរលើមេឃ គង់ថ្ងៃណាមួយជាប់ជុងពុំខានឡើយ ខណៈដែលនៅពេលនេះ នារីជាម្ចាស់លុយបានផ្តាំទៅថា ទោះហោះទៅដល់ជើងមេឃណា ក៏មិនឲ្យរួចខ្លួនដាច់ខាត ដរាបណា តែនាងនោះមិននៅស្រុកខ្មែរអស់មួយជីវិត។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sam JoJo ដែលជាម្ចាស់លុយខ្ចី បានបញ្ជាក់បែបនេះថា៖ «ហាយដល់ហើយមីនាង ខ្ចីលុយគេអត់សង ហើយសប្បាយដល់រត់ចោលស្រុកទៀត ចឹងបានអត់ទាន់ដេកគុក តែបងចាំណា ចូលពេលណាដេកព្រៃសពេលហ្នឹងហើយ កុំអោយពិបាកចូលផ្ទះ ចង្រៃដល់គេឯង អូន highshow»។
តែទោះយ៉ាងណា ម្ចាស់គណនីខាងលើ ពុំបានបញ្ជាក់ឲ្យដឹងថា ស្រីស្អាតអន់ចរិករូបនេះ បាននិងកំពុងលាក់ខ្លួនពួនអាត្មា សប្បាយ highshow ទៅកាន់ពិភពលោក នៅឯទីកន្លែងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













