Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ម៉ៃ សុគន្ធ ទៅ​ប្តឹង​តារា​ហ្វេ​សល្បី​ឈ្មោះ​នៅ​បារាំង ស្រាប់​តែ​ហ្វេ​នៗ ស្នើ​ថា កុំ​ប្តឹង​អី ព្រោះ​សុទ្ធតែ​ជា​ស្រី​ដូច…

អ្នកប្រើប្រាស់បណ្តាញសង្គម​ជាពិសេសយុវវ័យៗ​ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ​ ស្រាប់តែលោកមហាទើស​ ម៉ៃ សុគន្ធ បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលបំភ្លឺករណីបណ្តឹងរបស់ខ្លួន ទៅលើតារាហ្វេសប៊ុកល្បីឈ្មោះ ចែ​តា ឬ ​Alex Conan ដែលត្រូវបានគេដឹងថា កំពុងរស់នៅឯប្រទេសបារាំង បន្ទាប់ពីបុគ្គលរូបនេះ Live វីដេអូ ជេរប្រមាថមើលងាយមើលថោកមកលើខ្លួនហួសកំរិត ទទួលយកបាន។

ទន្ទឹមនោះផងដែរ មហាទេព្វ ឬមហាទើស ម៉ៃ សុគន្ធ ក៏បានបង្ហោះសារប្រាប់ពីករណីប្តឹងបុគ្គលខាងលើ ដោយបញ្ជាក់សង្កត់ធ្ងន់បែបនេះថា៖ «ប្តឹងគឺប្តឹង ខ្ញុំជឿជាក់លើច្បាប់ កុំស្មានថានៅបារាំង ខ្ញុំប្តឹងមិនបាន អាស័យដ្ឋានទំនាក់ទំនងនៅខ្មែរមានតាស គេគ្រប់គ្នាមិនប្តឹង មកពីគេខ្ជិល តែខ្ញុំមិនខ្ជិលទេ ព្រោះវាហួសហេតុ ញុះញង់ បរិហាកេរ្តិ៍ ប្រមាថមើលងាយមើលថោកលើសកំរិត 24/12/2021 មកបំភ្លឺក្នុងនាមដើមបណ្តឹង»។

គួរបញ្ជាក់ថា លោក ម៉ៃ សុគន្ធ​បានដាក់ពាក្យបណ្តឹង​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ដោយប្តឹងទៅលើ​បុគ្គលខាងលើដែលគេស្គាល់ច្បាស់ថាជាភេទទី៣ ពីបទជេរប្រមាថ​ជា​សាធារណៈ ​បរិហារកេរ្តិ៍ជា​សាធារណៈ និងញុះញង់​ឲ្យមានការរើសអើង​ប្រព្រឹត្តលើ​បណ្តាញសង្គមហ្វេ​សប៊ុក​ និងថែមទាំង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល ផងដែរ។ នេះបើយោងតាមក្នុងពាក្យបណ្តឹងរបស់លោក​ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦​ ខែធ្នូ​ឆ្នាំ​២០២១ កន្លងទៅនេះ។

តែទោះជាយ៉ាងណា មហាជនជាហ្វេនៗ បានស្នើដល់លោកមហាទើសគួរឲ្យអស់សំណើចថា សម្រួលគ្នាទៅ សុទ្ធតែមនុស្សស្រីដូចគ្នាទេ ។ ព្រះពុទ្ធទ្រង់មានពុទ្ធដីការថា ពៀររំងាប់ដោយការមិនចង់ពៀរ មានតែក្តីស្រលាញ់ប៉ុណ្ណោះ ទើបរំសាយគុំនុំបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×