Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាត.កម្ម វា.យស.ម្លាប់បុរសរងគ្រោះម្នាក់ ដោយសាររឿងគំនុំ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ ធ្ន ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើមនុស្សឃា.តដោយចេតនា ដោយវា.យស.ម្លាប់ បុរសម្នាក់ បណ្ដាលឱ្យស្លា.ប់ យ៉ាងអាណោចអាធ័ម រួចយកសាកសព បោះចោលនៅខេត្តព្រៃវែង ប្រព្រឹត្តនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ ២០០៥ ។

លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ គុយ ធីតា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅនៅភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែក ឯជនជាប់២នាក់ទៀតមានឈ្មោះ ខន រតនា ភេទប្រុស និងឈ្មោះ នួន កុត មិនបានប្តឹងឧទ្ធរណ៍នោះទេ ។

រីឯ ជនរងគ្រោះ មានឈ្មោះ ម៉ៅ មុត ភេទប្រុស មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំម្នាក់ៗ និងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តដល់ ប្រពន្ធជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ១៥ លានរៀល។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ មនុស្សឃា.តដោយចេតនា តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែជនជាប់ចោទ ឈ្មោះ គុយ ធីតា ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×