Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកមុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ

spot_img

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកមុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ , ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើកទី៥” នាថ្ងៃនេះ សំដៅបង្កើនសមត្ថភាពកីឡាករវាយកូនគោលនៅកម្ពុជា សម្រាប់ឈានឆ្ពោះទៅ ដណ្តើមជោគជ័យការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។ ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើកទី៥” នាថ្ងៃនេះ សំដៅបង្កើនសមត្ថភាពកីឡាករវាយកូនគោលនៅកម្ពុជា សម្រាប់ឈានឆ្ពោះទៅដណ្តើមជោគជ័យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។

ការប្រកួតកីឡាវាយកូនគោលនេះ គឺសហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ លើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះនេះ។

ការប្រកួតនេះ គឺមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។

បន្ទាប់ពីការប្រកួតដែលធ្វើឡើងរយៈពេលមួយព្រឹកពេញ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតទាំងអស់ ហើយមានការពិសារអាហាររួមគ្នា ដើម្បីពង្រឹងនូវសាមគ្គីភាព ក្នុងបរិយាកាសរីករាយផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×