Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បំបែកសំបុកចោរលួច ផ្លាកលេខរថយន្ត ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់

ភ្នំពេញ ៖ ក្រោយ​ទទួល​ព័ត៌មាន ​ពី​ប្រជាពលរដ្ឋ​ថា ​មាន​ករណី​បាត់​ផ្លាក​លេខ​រថយន្ដ​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​ដឹក​នាំ​ពី​លោក​ ឧត្តមសេនីយ៍​ ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កង​កម្លាំង​ចុះ​ឆែកឆេរ ​កាំមេរ៉ា​សុវត្ថិភាព​ តាម​ផ្ទះ​ប្រជាពលរដ្ឋ​។ រហូត​ដល់​កំណត់​មុខ​សញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៤នាក់​ ក្នុង​ម្នាក់​ជា​អ្នក​ទទួល​ទិញ​ផ្លាក​លេខ​រថយន្ដ​។

ជន​សង្ស័យ​ទី​១) ​ឈ្មោះ​ សួង​ សៅនៀវ​ ភេទ​ប្រុស ​អាយុ​៣២ឆ្នំា​ មុខរបរ​ជាង​សំណង់ ​ស្នាក់នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​(ទទួល​ទិញ​ផ្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ទី​២) ឈ្មោះ​ ផាន​ ស៊ីណា​ ភេទ​ប្រុស ​អាយុ​២៨ឆ្នំា​ មុខរបរ​កម្ម​ករ​សំណង់​ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរដឹម​ សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ (អ្នក​លួច​ផ្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ទី​៣) ឈ្មោះ​អ៊ុន​ ប្រុស​ ភេទ​ប្រុស ​អាយុ​៣៥ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​សំបូរ ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ ​(ជា​លួច​ផ្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ទី​៤) ឈ្មោះ​ សិត​ ដេឌី​ ភេទ​ប្រុស​ អាយុ​២២ឆ្នំា​ មុខរបរ​មិន​ពិត​ប្រាកដ ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​(អ្នក​លួច​ផ្លាក​លេខ​រថយន្ដ​)។

ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ សៀម​ ស្រី​លាវ​ ភេទ​ស្រី ​អាយុ​៣៤ឆ្នំា​ មុខរបរ​នៅ​ផ្ទះ ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់ ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​។

សម្ភារៈ​ដក​ហូត​រួម​មាន​ ៖​ ម៉ូទ័រ​ដោះ​ផ្លាក​លេខ​រថយន្ដ​ចំនួន​០១គ្រឿង​ និង​ផ្លាក​លេខ​រថយន្ដ​ចំនួន​ ០៧គ្រឿង​។
បច្ចុប្បន្ន​ជន​សង្ស័យ ​ត្រូវ​កម្លាំង​នគរបាល ​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ ​កំពុង​សាក​សួរ ​ដើម្បី​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​កាន់​តុលាការ ​ចាត់ការ​តាម​នីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×