ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូម៉ាក zoomer x មួយគ្រឿង ឡើងស្ពានច្បារអំពៅ រួចលោ.តទ.ម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេ លិចទៅក្រោម បាត់ស្រមោល ដោយពុំដឹងថា មានវិបត្តិអ្វីនោះទេ បន្សល់ទុកតែម៉ូតូមួយគ្រឿង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃសៅរិ៍ទី២៥ ខែធ្នូឆ្នាំ២០២១ ចំណុចលើស្ពានច្បារអំពៅ ក្នុងដង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋធ្វើដំណើរ ឆ្លងកាត់នៅលើស្ពានច្បារអំពៅ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជនរងគ្រោះ បានជិះម៉ូតូម៉ាក zoomerx ពណ៌ខៀវលាយខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 8616 ជិះតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ឡើងលើស្ពានច្បារអំពៅ រួចបានជិះម៉ូតូទៅអែបកៀន ទុកម៉ូតូចោល ក៏ទាញបង្កាន់ដៃស្ពាន លោ.តទ.ម្លាក់ខ្លួន ចុះទៅក្នុងទន្លេ លិចទៅក្រោមបាត់ស្រមោល បន្សល់ទុកតែម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ បន្ទាប់មកគាត់ ក៏បានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចពិនិត្យនិងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ រង់ចាំទំនាក់ទំនង ទៅក្រុមគ្រួសារ ឲ្យមកទទួលយកម៉ូតូទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត





