Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃចន្ទស្អែកនេះ ជាថ្ងៃប្រឡង BacII , ការបិទបញ្ជីឈ្មោះបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា

ភ្នំពេញ៖ ថ្ងៃនេះបេក្ខជនប្រឡង ត្រូវទៅមណ្ឌលប្រឡងរៀងៗខ្លួន ដើម្បីពិនិត្យលេខតុ លេខបន្ទប់ និងទទួលស្ទីកឃ័រសុខភាពធម្មតា។

បញ្ជីឈ្មោះលេខ តុ លេខបន្ទប់ បេក្ខជនតារាងប្រព្រឹត្ត ទៅនៃវិញ្ញាសា បទប្បញ្ញត្តិប្រឡង និងប្លង់បន្ទប់ ត្រូវបានបិទនៅតាមគ្រប់មណ្ឌល ប្រឡងទូទាំង ២៥ រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។

សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមជម្រាបថា សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×