Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ ត្រូវបានអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាប ឃាត់ខ្លួនមនុស្ស ១៨នាក់ ម៉ូតូ៣៩គ្រឿង រថយន្ត ០២គ្រឿង

spot_img

ស្រុកព្រៃនប់ ៖ ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការជាមួយ កម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ បានឃាត់ខ្លួនមនុស្សបានចំនួន ១៨នាក់ ម៉ូតូចំនួន ៣៩គ្រឿង រថយន្តចំនួន ០២គ្រឿង មាន់ជល់មួយចំនួន ជញ្ជីងថ្លឹងមាន់ ០១ សម្ភារៈជល់មាន់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត រីឯវត្ថុតាងត្រូវបានរក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×